ថ្ងៃ​នេះ​ ​១​ ​Bitcoin​ ​ថ្លៃ​ស្មើ​ ​Zoomer X​ ​២០១៧​ ​ដល់​ទៅ​ ​២​ ​គ្រឿង

  • 2017-08-14 04:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ស្ងប់​ស្ងាត់​មួយ​រយៈ​ ​តម្លៃ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Bitcoin​ ​បាន​ហក់​ឡើង​សារ​ជា​ថ្មី​ ​នៅ​ព្រឹក​ថ្ងៃ​ ​១៤​ ​សីហា​ ​២០១៧​ ​ម៉ោង​នៅ​រាជធានី​ភ្នំពេញ។

យោង​តាម​វេបសាយ​ ​Coindesk​ ​បង្ហាញ​ថា​ ​១​ ​Bitcoin​ ​មាន​តម្លៃ​ ​៤ ០៥២​ ​ដុល្លារ​ ​ហើយ​តម្លៃ​នេះ​បើ​ធៀប​នឹង​ម៉ូតូ​ ​Zoomer X​ ​ម៉ូដែល​ឆ្នាំ​ ​២០១៧​ ​ដែល​កំពុង​លក់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ប្រមាណ​ជាង​ ​២ ០០០​ ​ដុល្លារ​ នោះ​ ​គឺ​អាច​ទិញ​បាន​ដល់​ទី​ពីរ​គ្រឿង។

ក្រឡេក​ទៅ​មើល​តម្លៃ​របស់​រូបិយប័ណ្ណ​អេឡិចត្រូនិក​នេះ​កាល​ពី​ឆ្នាំ​ ​២០១០​ ​គឺ​មាន​ត្រឹម​ប្រមាណ​ ​០,៨​ ​ដុល្លារ​ ក្នុង​មួយ​ ​Bitcoin​ ​ហើយ​តម្លៃ​របស់​របស់​បាន​កើន​បន្តិច​ម្ដង​ៗ​ ​ក្រោយ​ទទួល​ការ​និយម​ប្រើប្រាស់​ ​និង​តម្រូវ​ការ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​អ្នក​វិនិយោគ​ជុំវិញ​ពិភពលោក៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម