ហេតុអ្វី​ប្រើ​សុខៗ​គណនី Facebook ខ្ញុំ Disabled? ចុះ​មាន​ដំណោះស្រាយ​ទេ?

  • 2017-08-14 03:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្នក​ធ្លាប់​​ជួប​បញ្ហា ពេល Sign In គណនី Facebook ចូល ស្រាប់​តែ​លោត​សារ​មួយ​មក​ថា​ Account Disabled រហូត​ដល់​អ្នក​ខ្លះ​ក៏​សម្រេច​ចិត្ត​បង្កើត​គណនី​ថ្មី ហើយ​បោះបង់​ចោល​គណនី​ចាស់​​ទាំង​ដែល​មិន​ចង់។ មាន​តិចនិក​មួយ សម្រាប់​អ្នក​ដែល​ជួប​បញ្ហា​ដូច​មាន​ខាង​លើ អាច​ដោះស្រាយ​បាន​យ៉ាង​ងាយស្រួល។

+ហេតុអ្វី​គណនី Facebook ខ្ញុំ Disabled?

ជា​ទូទៅ​ក្រុមហ៊ុន Facebook មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បិទ​ចោល​គណនី​របស់​អ្នក ប្រសិន​អ្នក​បំពាន​លើ​លក្ខខណ្ឌ​ហាមឃាត់​ផ្សេងៗ​ជា​ច្រើន បន្ទាប់​ពី​ទទួល​បាន​ការ​ព្រមាន​មួយ​លើកពីរ​លើក​ផ្ទួន​ៗ​គ្នាដូច​ជា៖

  • ការ​បង្ហោះ​អ្វី​មួយ​ដែល​ខុស​ពី​​លក្ខខណ្ឌ Facebook
  • ការ​ប្រើប្រាស់​ឈ្មោះ​ក្លែងក្លាយ
  • ប្រើប្រាស់​គណនី​ក្លែង​ខ្លួន​ជា​នរណា​ម្នាក់
  • ទំនាក់ទំនង​ទៅ​នរណា​ម្នាក់​ដោយ​មាន​ការ​បង្ខិតបង្ខំ, ផ្សព្វផ្សាយ​លើស​ការ​កំណត់​ដែល​មិន​អនុញ្ញាត ​- បន្ត​ប្រើប្រាស់​អាកប្បកិរិយា​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​លើ Facebook

+ដំណោះស្រាយ​ទាញ​យក Account Disabled មក​វិញ

  • ចូល​ទៅ​កាន់ Link មួយ​នេះ (https://www.facebook.com/help/contact/260749603972907)
  • បំពេញ​នូវ​ Email ឬ​លេខ​ទូរសព្ទ​ដែល​ប្រើ​ដើម្បី Log In ចូល Facebook
  • បំពេញ​នូវ​ឈ្មោះ​ពេញ​នៃ​គណនី​របស់​អ្នក
  • ថត​ផ្ញើ​នូវ​កាត​អត្តសញ្ញាណប័ណ្ណ​ (បើ​អាច​ដាក់​ជា​ទម្រង់​ឯកសារ JPEG ហើយ​ថត​ទាំង​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ)
  • ត្រង់ Additional info បើ​អ្នក​ចង់​បំពេញ​ក៏​បាន​មិន​បំពេញ​ក៏​បាន (មាន​ដូច​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ជា​ដើម)។​

ចុចអាន៖

ប្រភព៖ facebook   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី