លក្ខណៈ​៤យ៉ាង ដែល​ក្រុមហ៊ុន​ Google វាយ​តម្លៃ​ពេល​រើស​​បុគ្គលិក​

  • 2017-08-13 02:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google គឺ​ជា​ក្រុម​ហ៊ុន​ធំ​បំផុត​មួយ​នៅ​លើ​ផែនដី​នេះ ​មាន​​បុគ្គលិក​ប្រមាណ​ ៧២​ ០០០ នាក់ ហើយ​អ្នក​​ដែល​បាន​ចូល​បម្រើការ​ឲ្យ​ក្រុម​ហ៊ុន​យក្ស​នេះ ​ជា​មនុស្ស​មាន​សំណាង ខណៈ​ប្រាក់ខែ​ប្រចាំ​ឆ្នាំ​ជា​មធ្យម​​របស់​​វិស្វករ Google គឺ​ ១២៨ ០០០ ដុល្លារ​។ បើ​តាម​ Fox News ចុះ​ផ្សាយ​នា​ពេល​ថ្មីៗ។

Sunil Chandra មាន​ដើម​កំណើត​នៅ​ទីក្រុង​មែលប៊ន​ បាន​ចូល​ធ្វើ​ការ​ឲ្យ​ Google តាំងពី​ជាង​១០​ឆ្នាំ​មុន បច្ចុប្បន្ន​លោក​គឺ​ជា អនុប្រធាន​ផ្នែក​ជ្រើសរើស​បុគ្គលិក និង ប្រតិបត្តិ។ លោក​បាន​និយាយ​ថា មាន​លក្ខណៈ​វិនិច្ឆ័យ​ចំនួន ៤ ដែល​ Google ប្រើ​ជា​បន្ត​បន្ទាប់​ក្នុង​ការ​សម្ភាសន៍​បុគ្គលិក​រួមមាន៖

១ សមត្ថភាព​នៃ​ការ​យល់​ដឹង - របៀប​ដែល​អ្នក​ដោះ​ស្រាយ​បញ្ហា​

២ ចំណេះ​ដឹង​ទាក់ទង​នឹង​តួនាទី - ប្រសិន​បើ​អ្នក​ជា​វិស្វករ​ តើ​អ្នក​សរសេរ​កូដ​បាន​ល្អ​កម្រិត​ណា?

៣ ភាព​ជា​អ្នកដឹកនាំ - តើ​អ្នក​នឹង​រៀបចំ​ឲ្យ​មាន​ប្រសិទ្ធភាព​កម្រិត​ណា បើ​អ្នក​ត្រូវ​ដឹក​នាំ​មនុស្ស​មួយ​ក្រុម​?

៤ Googliness - ជា​វិធាន​ជ្រើសរើស​បុគ្គលិក​មួយ​របស់​ក្រុមហ៊ុន Google ដែល​នៅ​ក្នុង​នោះ​ចែក​ចេញ​ជា​ចំណុច​តូច​ៗ​ជា​ច្រើន​ទៀត រាប់​ទាំង​​ចរិត​លក្ខណៈ, របៀប​ធ្វើការ, ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ. គុណភាព​ការងារ, និង​ការ​បត់បែន​តាម​វប្បធម៌​របស់​ក្រុមហ៊ុន ជា​ដើម។ ​

ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​ជ្រើសរើស​បុគ្គលិក​​មាន​លក្ខណៈ​ទំនើប​ជឿនលឿន​ Google បាន​ធ្វើ​ការ​វិភាគ​ទិន្នន័យ (data analytics)​ និង ការស្រាវជ្រាវ​ទៅលើ​បេក្ខជន​ដោយ​មិន​ឲ្យ​ពួកគេ​ដឹង​ខ្លួន​ ដើម្បី​ប្រាកដ​ថា​ដំណើរ​ការ​នេះ​​មាន​លក្ខណៈ​ត្រឹមត្រូវ​ និង យុត្តិធម៌៕

ចុច​អាន​អត្ថបទ​ពាក់ព័ន្ធ៖

ប្រភព៖ Foxnews   ប្រែ​សម្រួល​៖ សុខ លាងហ៊ត​​​