៥ ឆ្នាំ​មក​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ជះ​លុយ​ពាន់​លាន​ដុល្លារ​ទិញ​ក្រុមហ៊ុន​ដទៃ

  • 2017-06-18 07:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ មក​គេ​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ជា​ច្រើន​បាន​​ចំណាយ​លុយ​ខ្ទង់​ពាន់​លាន​ដុល្លារ​ទិញ​យក​ក្រុមហ៊ុន​ដទៃ គោល​បំណង​ដើម្បី​ពង្រីក​ជំនួញ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ធំ​ទៅ។

@Microsoft

​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤ មក​ Microsoft បាន​ចំណាយ​ទឹក​ប្រាក់​សរុប​ប្រមាណ​ ៣៦ ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​យក​ក្រុមហ៊ុន​ចំនួន​ ៣។ ក្នុង​នោះ​មាន​ដូច​ជា​ឆ្នាំ​ ២០១៦ ចំណាយ​ ២៦,២ ពាន់​លាន​ដុល្លារ​ទិញ​យក​ក្រុមហ៊ុន​ LinkedIn, ឆ្នាំ​ ២០១៤ ទិញ​យក​ក្រុមហ៊ុន​ Nokia ក្នុង​តម្លៃ​ ៧,២ ពាន់​លាន​ដុល្លារ និង ឆ្នាំ​ ២០១៤ ដដែល​ទិញ​យក​ក្រុមហ៊ុន​ Mojang ក្នុង​តម្លៃ​ ២,៥ ពាន់​លាន​ដុល្លារ។

@Facebook

នៅ​ឆ្នាំ​ ២០១៤ Facebook បង្ក​ភាព​ភ្ញាក់​ផ្អើល​​មួយ​ដោយ​បាន​ចំណាយ​ទឹក​ប្រាក់​ដល់​ ១៩ ពាន់​លាន​ដុល្លារ​ទិញ​យក​កម្មវិធី​ផ្ញើ​សារ​ WhatsApp ហើយ​នៅ​ឆ្នាំ​ដដែល​បណ្ដាញ​សង្គម​យក្ស​នេះ​ក៏​បាន​ចំណាយ​ ២ ពាន់​លាន​ដុល្លារ​ទិញ​យក​ក្រុមហ៊ុន Oculus ​ជំនាញ​ខាង​ VR​ផង​ដែរ។

@Google

នៅ​ឆ្នាំ​ ២០១២ ក្រុមហ៊ុន​យក្ស​នេះ​បាន​ជះ​លុយ​ ១២,៥ ពាន់​លាន​ដុល្លារ​ទិញ​យក​ក្រុមហ៊ុន​​ផលិត​ទូរសព្ទ Motorola ហើយ​នៅ​ឆ្នាំ​ ២០១៤ បាន​បន្ត​ទិញ​យក​ផលិត​សម្ភារៈ​ស្វ័យប្រវត្តិ​ក្នុង​ផ្ទះ​ Nest ក្នុង​តម្លៃ ៣,២ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត។

@Amazon

ថ្មីៗ​នេះ​ Amazon ទើប​បាន​ប្រកាស​ពី​ការ​ទិញ​យក​ក្រុមហ៊ុន​ Whole Foods ក្នុង​ទំហំ​ទឹក​ប្រាក់​ដល់ ១៣,៧ ពាន់​លាន​ដុល្លារ។ Whole Foods គឺ​ជា​ផ្សារ​ទំនើប​ដ៏​ល្បី​មួយ​នៅ​សហរដ្ឋអាមេរិក​ដែល​មាន​សាខា​ជា​ច្រើន៕

ចុចអាន៖

​​

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង