​​កាមេរ៉ា​ភ្លោះ​ Galaxy Note 8 ​អាច​ថត​រូប​ព្រាល​​ខាង​ក្រោយ និង Zoom អត់​បែក

  • 2017-08-15 01:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ថ្មី​មួយ​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​​ឲ្យ​ដឹង​កាន់​តែ​​​លម្អិត​ពី​សមត្ថភាព​កាមេរ៉ា​ភ្លោះ​ដែល​បំពាក់​លើ​ Galaxy Note 8។

ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​របស់​ Note 8 នឹង​មាន​កាមេរ៉ា​មេ​មួយ​មាន​កម្រិត​ ១២ MP មាន​មុខងារ​ Dual-Pixel Auto-Focus និង​កាមេរ៉ា​មួយ​ទៀត​​មាន​ឡេន​ជា​ប្រភេទ​ Telephoto កម្រិត​ ១៣ MP ​​ដែល​អាច​ធ្វើ​ Zoom បាន​ថត​រូប​បាន​​ពីរ​ដង​ដោយ​មិន​បាត់​បង់​គុណភាព​រូបភាព​ឡើយ។ កម្រិត​ Zoom នេះ​ខុស​គ្នា​ពី​របាយការណ៍​ចេញ​ផ្សាយ​កន្លង​ទៅ​​ ដែល​ថា​អាច​ Zoom បាន​បី​ដង។

ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​របស់​ Samsung នេះ​ដែរ​ក៏​នឹង​អាច​ប្រើ​សម្រាប់​ផលិត​រូបភាព​​ព្រាល​ផ្នែក​ខាង​ក្រោយ​ ច្បាស់​ផ្នែក​ខាង​មុខ​​បាន​ដូច​ជា​​កាមេរ៉ា​ភ្លោះ​លើ iPhone 7 Plus ដែរ ប៉ុន្តែ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នេះ​ក៏​ជួយ​ដល់​ការ​ថត​រូប​ក្នុង​ទី​ងងឹត​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ដែរ។

បញ្ជាក់​ដែរ​ថា​នៅ​ថ្ងៃ​ទី​ ២៣ ខែ​សីហា​ខាង​មុខ​នេះ​ Samsung នឹង​ប្រកាស​ចេញ​ Galaxy Note 8 ជា​ផ្លូវ​ការ ពេល​នោះ​នឹង​ដឹង​កាន់​តែ​លម្អិត​ថែម​ទៀត​ពី​លក្ខណៈ​សម្បត្តិ​របស់​វា៕​​​​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង