រុស្ស៊ីបង្ហាញយន្តហោះប្រដេញបំបាំងកាយ ខណៈមេដឹកនាំពិភពលោកនៅមាត់ជ្រោះសង្គ្រាម
- 2017-08-15 02:12:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ីបង្ហាញយន្តហោះប្រដេញបំបាំងកាយ ខណៈមេដឹកនាំពិភពលោកនៅមាត់ជ្រោះសង្គ្រាម
ចន្លោះមិនឃើញ
ប្រទេសរុស្ស៊ីបានបង្ហាញក្រុមយន្តហោះប្រដេញជាលើកដំបូងគួរឲ្យភ្ញាក់ផ្អើល ខណៈមេដឹកនាំពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមលោកលើកទី ៣។
វិមានក្រឹមឡាំង បានអួតអំពីសមត្ថភាពយន្តហោះប្រដេញបំបាំងកាយថា Sukhoi-57 នឹងក្លាយជាគូប្រជែងរបស់យន្តហោះចម្បាំងអាមេរិក F-22 និងរបស់ចិន Chhengdu J-20 និង Shenyang J-31។
មន្ត្រីយោធារុស្ស៊ីអះអាងថា បច្ចេកវិទ្យាបំបាំងកាយដ៏ទំនើបឈានមុខនឹងធ្វើឲ្យយន្តហោះតម្លៃ ១៥៥លានដុល្លារនេះ ស្ទើរបាត់ដានចេញពីរ៉ាដារបស់សត្រូវ។ មេបញ្ជាការកងទ័ពអាកាសរុស្ស៊ីលោក Viktor Bondarev បានកោតសរសើរយន្តហោះនេះថា "អាចបើកបានល្បឿនខ្ពស់បំផុត ៧២០ម៉ែត្រក្នុងមួយវិនាទី ជាមួយម៉ាស៊ីនដ៏អស្ចារ្យ។ គ្រប់ប្រទេសប្រហែលជាចង់បានយន្តហោះបែបនេះ ប៉ុន្តែយើងមានពួកវាហើយ"។
បើយោងទៅតាមសារព័ត៌មាន Newsweek យន្តហោះចម្បាំងជំនាន់ទី ៥នេះ នឹងអាចផ្ទុកមីស៊ីល K-77M ដែលអាចហោះបានចម្ងាយជាង ២០០គីឡូម៉ែត្រ។
រុស្ស៊ីធ្លាប់បញ្ជាក់ពីមុនមកថា យន្តហោះចម្បាំងនេះនឹងមានតម្លៃថោកជាងរបស់អាមេរិក គឺក្រោម ១៥៥លានដុល្លារប៉ុណ្ណោះ។ Sukhoi-57 ឬហៅ Su-57 នឹងចូលរួមហោះសាកល្បងនៅមួយឆ្នាំទៀត មុនពេលចូលរួមបម្រើក្នុងជួរកងទ័ពនៅឆ្នាំ ២០១៩។ កាលពីសប្ដាហ៍មុន មានការបង្ហើបឲ្យឃើញនាវាចម្បាំងរុស្ស៊ីថ្មីមួយគ្រឿងដែលកំពុងសាងសង់នៅទីក្រុង St Petersburg និងចូលរួមជាមួយយោធានៅឆ្នាំ ២០២០ខាងមុខ៕
ចុចអាន៖
គ្រាប់បែកធំបំផុតក្នុងលោកខ្លាំងជាងគ្រាប់បែកទម្លាក់នៅជប៉ុន ៣៥០០ដង
១៥សន្លឹក រូបថតពណ៌រស់រវើក នៃទាហានស្រីរុស្ស៊ី ជំនាញបាញ់ស៊ីប ក្នុងសង្គ្រាមលោកលើកទី២
នាវាយក្សតម្លៃរាប់រយលានដុល្លារ ត្រៀមបណ្ដែតខ្លួនទៅរកម្ចាស់នៅរុស្ស៊ី