យុវជន​ខ្មែរ​អង្គរ​ម្នាក់ ប្រឹង​បង្កើត​កម្មវិធី​តាំង​ពី​គេ​មិន​​ចង់​មើល​មុខ រហូត​ចេញ​រូបរាង

  • 2017-08-15 05:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ខ្មែរ​មួយ​ក្រុម បង្កើត​កម្មវិធី​កក់​សណ្ឋាគារ​​​អនឡាញ ​ឡើង​ឡូយ​!

Bayonia (www.bayonia.com) គឺ​ជា​គេហទំព័រ​កក់​សណ្ឋាគារ​ទាន់​សម័យ​ថ្មី​មួយ​ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃ​យុវជន​ខ្មែរ​មួយ​ក្រុម​ ​ក្នុង​គោល​បំណង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​បងប្អូន​​ខ្មែរ​ ពេល​ធ្វើ​ដំណើរ​កំសាន្ត​ ចំណញ​ពេល​វេលា និង​ថវិការ។ ចំណាយ​ត្រឹម​តែ ៣ នាទី​ ពួក​គាត់​អាច​រក​បាន​សណ្ឋាគារ​ដ៏​ស្រស់​ស្អាត​ជាមួយ​នឹង​តំលៃ​សមរម្យ។​ គោលដៅ​របស់​យើង​គឺ​ការ​ផ្តល់​នូវ​បទពិសោធន៍​ធ្វើ​ដំណើរ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លើសពីនេះទៅទៀត យើងមានបេសកកម្មមួយដើម្បីលើកស្ទួយជីវិតរបស់កុមារកម្ពុជាឱ្យប្រសើរឡើង។ យើងបំពេញបេសកកម្មនេះដោយបង្កើត Bayonia ឡើង។

រាល់ពេលដែលអ្នកកក់សណ្ឋាគារតាមរយៈ Bayonia អ្នកចូលរួមចំណែក 2000Riel ($0.50) ក្នុងមួយបន្ទប់ មួយយប់ ដើម្បីជួយគាំទ្រដល់មន្ទីរពេទ្យកុមារក្នុងក្រុងសៀមរាប ប្រទេសកម្ពុជា។ ជាមួយនឹងការកក់របស់អ្នក អ្នកផ្តល់នូវការចូលរួមការថែទាំសុខភាពកុមារដោយឥតគិតថ្លៃនិង ផ្តល់ក្តីសង្ឃឹមសំរាប់អនាគត់កាន់តែប្រសើរឡើងដល់ពួកគេ។

អត្ថបទ៖ រក្សា