ស្រស់ស្អាតទាំងអស់! បេក្ខភាព «កញ្ញាឯកកម្ពុជា២០១៧» បង្ហាញមុខហើយ
- 2017-08-15 09:26:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រស់ស្អាតទាំងអស់! បេក្ខភាព «កញ្ញាឯកកម្ពុជា២០១៧» បង្ហាញមុខហើយ
ចន្លោះមិនឃើញ
នៅសណ្ឋាគារ Naga World កាលពីម្សិលមិញនេះបានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខបេក្ខភាពចំនួន២០រូបដែលនឹងត្រៀមប្រកួតប្រជែងយកមកុដទាំង៥របស់របស់កញ្ញាកម្ពុជាក្នុងឆ្នាំ២០១៧នេះ។
ក្នុងកម្មវិធីដដែលលោក Romyr Libor-On នាយកក្រុមហ៊ុន Arise Agency បានឲ្យដឹងថា ក្រុមការងារបានចំណាយពេលជាយូរដើម្បីស្វែងរកស្រីស្អាត ដែលមានទាំងសម្រស់ ភាពទាក់ទាញ ថ្លៃថ្នូរ ជាច្រើនពីគ្រប់ខេត្តក្រុង ជាមួយសាកលវិទ្យាល័យចំនួន៥ក្នុងភ្នំពេញ។
កម្មវិធី "កញ្ញាឯកកម្ពុជា" ឆ្នាំនេះ នឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃ១៩សីហាឆ្នាំ២០១៧។ សម្រាប់ការប្រកាសលទ្ធផលផ្ដាច់ព្រ័ត្រគឺធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៧នៅសណ្ឋាគារ Naga World៕