UCL: Liverpool សង្ឃឹមខ្ពស់ទៅវគ្គបន្តក្រោយឈ្នះ Hoffenheim

  • 2017-08-15 23:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បានយកឈ្នះម្ចាស់ផ្ទះ Hoffenheim ២ ទល់នឹង១ ក្នុងការប្រកួតជម្រុះ UEFA Champions League ជើងទីមួយ។

កាលពីយប់មិញក្រុមទាំងពីរមានបាល់វាយសម្រុកទៅវិញទៅមកដូចគ្នា ហើយនៅនាទី១១ ក្រុម Hoffenheim បានបាល់ពិន័យប៉េណាល់ទីមួយគ្រាប់តែធ្វើមិនបានសម្រេច។ លុះដល់នាទី១៤ Salah មានឱកាសដាច់មួយស្មើជាមួយអ្នកចាំទីតែស៊ុតមិនចូល។

នៅនាទី៣៤កីឡាករវ័យក្មេង Trent Alexander-Arnold បានទាត់ Free Kick បញ្ចូលទីឲ្យ Liverpool យ៉ាងល្អ ធ្វើឲ្យពួកគេនាំមុខ១-០ នៅវគ្គទីមួយ។ នាទី៧៤ Milner បានលើកបាល់ចូលតំបន់គ្រោះថ្នាក់ហើយបុកទ្រូងខ្សែការពារ Haavard Nordtveit របស់ Hoffenheim ចូលទី ធ្វើឲ្យក្រុមលោក Jurgen Klopp នាំមុខ ២-០។

រៀបនឹងចប់ការប្រកួតទៅហើយ ខ្សែប្រយុទ្ធអាល្លឺម៉ង់ Mark Uth បានទាត់សងឲ្យម្ចាស់ផ្ទះបានមួយគ្រាប់វិញ ធ្វើឲ្យចប់ការប្រកួតជើងទីមួយ Hoffenheim ១-២ Liverpool។ ការប្រកួតជើងទីពីរនឹងលេងថ្ងៃទី២៤ ខែសីហា នៅទឹកដី Anfield ប្រទេសអង់គ្លេសវិញម្ដង៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី