Buffon, Messi និង​ Ronaldo ប្រជែង​គ្នា​យក​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប​

  • 2017-08-16 01:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gianluigi Buffon, Lionel Messi និង​ Cristiano Ronaldo សុទ្ធ​តែ​ស្ថិត​ក្នុង​បញ្ជី​ប្រជែង​ពាន​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់​ទ្វីប​អឺរ៉ុប​ ឬ​ Uefa men's player of the year។

Messi, Buffon និង Ronaldo

បេក្ខជន​ទាំង​បី​រូប​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​រើស​ដោយ​គ្រូ​បង្វឹក​ចំនួន​៨០​នាក់​ និង​អ្នក​សារព័ត៌មាន​៥៥​រូប។ Messi និង​ Ronaldo សុទ្ធតែ​ធ្លាប់​ឈ្នះ​ពាន​ខាង​លើ​២​ដង​ដូចគ្នា ខណៈ​អ្នក​ចាំទី Buffon មិន​ទាន់​ស្គាល់​ជាតិ​នៅ​ឡើយ​ទេ។

លទ្ធផល​អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​ថ្ងៃ​ព្រហស្បតិ៍​ ទី២៤ ខែ​សីហា​ ចំ​ថ្ងៃ​ចាប់​ឆ្នោត​រើស​ពូល​ការ​ប្រកួត​ UEFA Champions League ដែល​ធ្វើ​ឡើង​នៅ​ប្រទេស Monaco។ ចំពោះ​កីឡាការិនី​វិញ​ បេក្ខភាព​៣​រូប​មានPernille Harder លេង​នៅ​ Wolfsburg, Dzsenifer Marozsán លេង​នៅ Lyon និង​ Lieke Martens លេង​នៅ​ Barcelona៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ វីរ័ត្ន