អស់ស្ទះ! Mai Davika ប្រលែង​ខ្លួនសិចស៊ីមួយអស់​ដៃ ពេល​ទៅកោះ​ម៉ាឌីវ

  • 2017-08-16 01:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​ស្រីស្អាត​រូប​ស្រស់​ រាង​កាយ​ដ៏​ស្រឡូន​គួរ​ឲ្យ​ស្រឡាញ់​ Mai Davika បង្ហាញ​ខ្លួន​យ៉ាង​ត្រដែត​នៅ​កោះ​ម៉ាឌីវ​ ពិត​ជា​គួរ​ឲ្យ​ចាប់​ចិត្ត​ជាប់​អារម្មណ៍​គយគន់​មិន​ចេះ​ជិនណាយ​សោះ។

ថ្មីៗ​នេះ​ តារា​ស្រី​ Mai Davika បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ម៉ាឌីវ​ ហើយ​បាន​ផ្ដិត​យក​រូបភាព​ជា​ច្រើន​នៅ​ទីនោះ ជាមួយ​ការ​បង្ហាញ​រាង​ដ៏​ស្រស់​ស្អាត​របស់​នាង​ មើល​មិន​ចង់​ដក​ភ្នែក។ ថ្ងៃ​នោះ​ Mai បាន​ស្លៀក​ឈុត​ប៊ីគីនី​ពណ៌​ខ្មៅ​ដ៏​សិចស៊ី​ ចាំង​ឆ្លុះ​សាច់​ស​ខ្ចី​ អម​ជាមួយ​ទេសភាព​ទឹក​សមុទ្រ​ទៀត​ រឹត​តែ​លើក​សម្រស់​នាង​ថែម​មួយ​កម្រិត។

ដូច​ប្រិយ​មិត្ត​ធ្លាប់​បាន​ជ្រាប​ កោះ​ម៉ាឌីវ​ ជា​កោះ​ដ៏​ស្រស់​ស្អាត​ និង​ល្បី​មួយ​ក្នុង​ពិភព​លោក​ ដែល​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ ទៅ​កម្សាន្ត​ជា​ច្រើន។ ក្នុង​នោះ​ សង្កេត​ឃើញ​ថា​ វា​ក៏​ជា​កន្លែង​ដែល​តារា​ល្បីៗ​ប្រចាំ​ប្រទេស​ថៃ​មួយ​ចំនួន​ចូលចិត្ត​ទៅ​កម្សាន្ត​ សម្រាក​លម្ហែ​កាយ​ ក៏​ដូច​ជា​ថត​រូប​សម្រាប់ការងារ​ពាណិជ្ជកម្មផ្សេងៗផងដែរ៕

ចុចអាន៖

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី