Mai Davika បង្ហើបរឿងកម្សត់លាក់ក្នុងចិត្តជាយូរ ដឹងហើយអាសូរណាស់!
- 2017-08-15 02:07:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mai Davika បង្ហើបរឿងកម្សត់លាក់ក្នុងចិត្តជាយូរ ដឹងហើយអាសូរណាស់!
ចន្លោះមិនឃើញ
មានមនុស្សមិនច្រើនទេ ដែលបានដឹងរឿងរ៉ាវជីវិតគ្រួសាររបស់តារាសម្ដែងស្រីដ៏ល្បីប្រចាំប្រទេសថៃ Mai Davika ថាតើមានបញ្ហាអ្វីខ្លះ?
គ្រួសារនីមួយៗ តែងមានមិនចេះចប់ មានធំ មានតូច ប៉ុន្តែរឿងខ្លះគ្មានវិធីដោះស្រាយឡើយ មានតែបណ្ដោយ និងបញ្ចប់ដោយវិធីមួយគឺចែកផ្លូវគ្នា។ តួយ៉ាងឪពុកម្ដាយ របស់តារាស្រីតួឯកស្រីក្នុងរឿង "Pee Mak” Mai Davika ក៏បានជ្រើសផ្លូវបែកគ្នា រស់នៅរៀងខ្លួនដែរ។
ទោះបីរឿងនេះ វាបានកើតឡើងយូរទៅហើយក្ដី ប៉ុន្តែថ្មីៗ ស្រាប់តែតារាស្រីរូបនេះ បង្ហោះលើគណនី Twitter របស់ខ្លួនថា៖ "បន្ទាប់ពីពួកគាត់បានលែងលះគ្នា ខ្ញុំមិនដែលរំពឹងថា ពួកគាត់អង្គុយជិតគ្នាដូចពេលនេះទេ ហើយក៏មិនសង្ឃឹមថាអ្នកទាំង ២ត្រឡប់មកវិញដែរ ប៉ុន្តែការរស់នៅជាមួយខ្ញុំបែបនេះ គឺពិតជាប្រសើរណាស់”។
តាមរយៈ សារដែលបានបង្ហោះមួយនេះ ធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការអាណិតអាសូរណាស់ តែក៏រំភើប និងជួយអបអរនៅពេលដែល តារាសំណព្វចិត្តរបស់ពួកគេរូបនេះទទួលបានសុភមង្គលពិតក្នុងគ្រួសារ ដូចពេលនេះ៕
ចុចអាន៖
គ្រាន់តែតារាម៉ូដែលរូបនេះបង្ហាញម៉ូដរ៉ូប Chompoo ធ្លាប់ស្លៀក ត្រូវគេចោទថា...
ស្រក់ទឹកមាត់ហ្មង ពេលឃើញម្ហូបទំនងៗច្រើនមុខក្នុងហាងតារាកំប្លែងរូបនេះ!