ស្រក់​ទឹក​មាត់​ហ្មង​ ពេល​ឃើញ​ម្ហូប​ទំនង​ៗ​ច្រើន​មុខ​ក្នុង​ហាង​តារា​កំប្លែង​​រូប​នេះ​!

  • 2017-08-14 04:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​អាជីព​ជា​តារា​សម្ដែង​ និង​ជា​តារា​កំប្លែង​ល្បី​ឈ្មោះ​មួយ​រូប​ប្រចាំ​ប្រទេស​ថៃ​ លោក​ Jaturong Mokjok ក៏​ត្រូវ​បាន​មហាជន​អ្នក​គាំទ្រ​មួយ​ចំនួន​ស្គាល់​ថា​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​ម្នាក់​ក្នុង​ប្រទេស​ផង​ដែរ។

ពី​តារា​កំប្លែង​ម្នាក់​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ ឥឡូវ​លោក Jaturong បាន​ចំណាយ​ពេល​ភាគ​ច្រើន​ ផ្ដោត​មក​លើ​ការងារ​របរ​ជំនួញកសិកម្ម​របស់​លោក​វិញ។ ទាំង​ដំណាំ​ដាំ​ដុះ​ និង​កសិដ្ឋាន​ទាំង​មូល​របស់​តារា​ប្រុស​រូប​នេះ​ ពិតជា​ដំណើរ​ការ​ទៅ​យ៉ាង​រលូន​ ដែល​នេះ​ចាត់​ទុក​ថា​ ជា​ជំហាន​ជោគជ័យ​មួយ​របស់​លោក​ក្នុង​ការ​ចាប់​នេះ។ អ្វី​ដែល​គួរ​ឲ្យ​សរសើរ​ពី​លើ​នេះ​ គឺ​លោក Jaturong ក៏​បាន​បើក​ភោជនីយដ្ឋាន​នៅ​ជិត​នោះ​ដែរ​ ដែល​មាន​ឈ្មោះ​ថា​ "ផ្ទះបាយ​ពូរ៉ុង”។ ក្រៅ​ពី​មាន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ភោជនីយដ្ឋាន​មួយ​នេះ​ ក៏​បើក​ឲ្យ​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​ថត​រូប​ទេសភាព​ដ៏​ស្រស់​បំព្រង​របស់​ចម្ការ​ និង​ កសិដ្ឋាន​ទាំង​មូល​មួយ​សេរី​ផង​ដែរ។

បើ​និយាយ​ពី​អាហារ​ដែល​មាន​ក្នុង​ភោជនីយដ្ឋាន​វិញ មាន​ច្រើន​ប្រភេទ​ណាស់ ព្រមទាំង​ភេសជ្ជៈជា​ច្រើន​មុខ ដែល​តម្រូវ​ទៅ​តាមចំណង់ចំណូល​ចិត្ត​របស់​ភ្ញៀវ​ដែល​អញ្ជើញ​មក​លម្ហែ​កាយ​នៅ​ទីនោះ ហើយ​ពេល​បាន​ឃើញ​ហើយ​ គួរ​ឲ្យ​ចង់​ញ៉ាំណាស់ស្ទើរស្រក់​ទឹកមាត់៕

ចុចអាន៖

ប្រភព៖ khaosod   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី