នាយចយថៃ ស្រក់ទឹកភ្នែក ក្រោយសម្រេចបំណងមង្គលការជាង ២០ឆ្នាំ!
- 2017-08-02 04:17:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយចយថៃ ស្រក់ទឹកភ្នែក ក្រោយសម្រេចបំណងមង្គលការជាង ២០ឆ្នាំ!
ចន្លោះមិនឃើញ
ជារឿងដ៏រំភើបមួយនៃជីវិតគូរបស់តារាកំប្លែងរបស់ថៃ Suthep និងភរិយា ក្រោយចាប់ដៃសាងអនាគតរួមគ្នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ស្នេហ៍ពិត ប្រាកដជាមាន ថ្វីត្បិតអ្នកខ្លះប្រកាន់រូបសម្រស់ និងឋានៈ តែក៏មិនប្រាកដថា មនុស្សគ្រប់គ្នាសុទ្ធតែមានទស្សនៈបែបនេះដែរ។ ជាក់ស្ដែងដូចតារាកំប្លែងថៃដែលមានមុខមាត់ស្រដៀងតារាកំប្លែងខ្មែរនាយចយ ដែលមានឈ្មោះថា Suthep ថ្វីត្បិតសម្រស់លោកមិនសូវបាន ប៉ុន្តែលោកជាមនុស្សល្អ និងមានសំណាងបានភរិយាដ៏ស្រស់ស្អាត ព្រមជាមួយអត្តចរិតគួរឲ្យស្រលាញ់ទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះគូស្នេហ៍ទាំង ២បានចូលរួមក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ថៃ ThaiPBS ដោយបានបើកបង្ហាញទឹកចិត្តដែលខ្លួនមានចំពោះដៃគូជីវិត។ ពួកគេបាននិយាយថា កាលពីពួកគេរៀបការកាលពីជាង ២០ឆ្នាំមុន គឺមិនមានរៀបចំពិធីធំដុំឡើយ ពោលគ្រាន់តែចុះសំបុត្រអាពាហ៍ពិពាហ៍ បញ្ជាក់ថាក្លាយជាប្ដីប្រពន្ធនឹងគ្នាប៉ុណ្ណោះ។ ពេលនេះដើម្បីបំពេញបំណង ខាងកម្មវិធីបានរៀបចំពិធីមង្គលការតូចមួយ ជូនលោក និងភរិយា។ ដោយសាររំភើបពេកធ្វើឲ្យលោក Suthep និងភរិយាស្រក់ទឹកភ្នែក រីករាយពន់ពេក ជាពិសេសពេលកូនស្រីមកពញ្ញាក់អារម្មណ៍ថែមទៀត។
យ៉ាងណាក្ដី ភរិយារបស់តារាកំប្លែងរូបនេះមិនបានអាក់អន់ស្រពន់ចិត្តអ្វីទេ ផ្ទុយទៅវិញលោកស្រីមានអារម្មណ៍សប្បាយ រំភើបចិត្ត និងគិតថាខ្លួនមានសំណាងណាស់ដែលបានស្វាមីដូចជាលោក Suthep។ លោកស្រីបង្ហើបថា ទោះបីមុខមាត់របស់ស្វាមីមិនស្អាត សង្ហាដូចគេ ប៉ុន្តែទឹកចិត្តរបស់លោកពិតជាល្អអស្ចារ្យ ជាងរូបរាងខាងក្រៅឆ្ងាយណាស់៕
ចុចអាន៖
ស្មានមិនដល់! កូនស្រីនាយចយថៃមុខស្អាតបាត ខុសពីឪពុកដាច់
មិនខ្វល់មុខមាត់! តារាម៉ូដែលថៃរូបនេះខំប្រឹងដើរទៅមុខ ជម្នះរឿងទាំងឡាយ