មិន​ខ្វល់​មុខ​មាត់! តារា​ម៉ូដែល​ថៃ​រូប​នេះ​ខំប្រឹង​ដើរ​ទៅមុខ​ ជម្នះ​រឿង​ទាំង​ឡាយ!

  • 2017-06-17 04:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ថៃ​ម្នាក់​ដែល​មាន​មហាជន​ជា​ច្រើន​ស្គាល់​ច្បាស់​ ដោយសារ​មុខ​មាត់​ខុស​ប្លែក​ពី​គេ​ឈ្មោះ​ថា​ Maeya Sunsun ជា​តារា​ម៉ូដែល​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ខាង​វិស័យ​បង្ហាញ​ម៉ូដ​ម្នាក់​ដែរ​ក្នុង​ប្រចាំ​ប្រទេស​ថៃ។

ថ្វី​ត្បិត​តែ​មាន​មុខមាត់​ខុស​គេ​ ប៉ុន្តែ​ម៉ូដែល​ម្នាក់​នេះ​ មិន​ចុះចាញ់​នឹង​ព្រហ្មលិខិត​ទេ​ ហើយ ព្យយាម​តស៊ូ​ គ្រប់​បែបយ៉ាង​ដើម្បី​អនាគត​រុង​រឿង។ ក្នុង​ឆ្នាំ​ថ្មី​ Maeya មាន​អាយុ​ ១៩​ឆ្នាំ​ហើយ​ និង​បាន​សិក្សា​នៅ​សាលា “Bunditpatanasilpa Institute” ជា​សាលា​សិល្បៈ​ដ៏​ល្បី​ក្នុង​ប្រទេស​ថៃ។

មក​ដល់​ពេល​បច្ចុប្បន្ន​ តារា​ម៉ូដែល​រូប​នេះ​ កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ​គួរ​ឲ្យ​កត់​សម្គាល់​ និង​តែង​មាន​វត្តមាន​ជា​ច្រើន​ដង​ ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ធំៗ​មួយ​ចំនួន​ ផងដែរ ហើយទោះបីពេលខ្លះ មាន​អ្នកចំអន់ តែ Maeya នៅតែដើរទៅមុខ រហូតទទួលលទ្ធផលជាផ្លែផ្កា គួររំភើប៕

ចុចអាន៖

ប្រភព៖ lifestyle.campus-star   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី