តារាថៃល្បីជុំជើងគ្នា ចូលរួមកម្មវិធី “Kom Chad Luek Awards 2017”

  • 2017-06-16 02:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ​មិថុនា​កន្លង​ទៅ​ មាន​ការ​ប្រារព្ធ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​មួយ​ទៀត​ហើយ​សម្រាប់​សិល្បករ​-សិល្បការនី​ ប្រចាំ​ប្រទេស​ថៃ។ កម្មវិធី​នោះ​មាន​ឈ្មោះ​ថា​ “Kom Chad Luek Awards 2017” មាន​ការ​ចូលរួម​ពី​តារា​ល្បីៗជា​ច្រើនរូប​ទាំង​ជំនាន់មុន​និង​ក្រោយ​ទាំង​អស់។

កម្មវិធី​ដ៏​មហោឡារិក​នេះ​ ប្រព្រឹត្តិ​ទៅ​នៅ​សាល​មហោស្រព​ "Thailand Cultural Center” ហើយ​នេះ​ជា​ខួប​លើក​ទី​ ១៤​ហើយ​សម្រាប់​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ដ៏​អស្ចារ្យ​នេះ។ ឆ្នាំ​ថ្មី​នេះ​ មាន​វត្តមាន​តារា​ប្រុស​ស្រី​ជា​ច្រើន​បាន​ចូលរួម​ដូចជា៖ Nune Woranuch, Pong Nawat, James Jirayu, Bella Ranee, Mai Davika, Kimberly, Sunny Suwanmetanon, Nine Naphat រួម​ទាំង​តារា​ល្បីៗ​ជា​ច្រើន​រូប​ទៀត៕

ចុចអាន៖

ប្រភព៖ Mthai   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី