គ្រាន់តែតារាម៉ូដែលរូបនេះបង្ហាញម៉ូដរ៉ូប Chompoo ធ្លាប់ស្លៀក ត្រូវគេចោទថា...
- 2017-08-14 08:26:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែតារាម៉ូដែលរូបនេះបង្ហាញម៉ូដរ៉ូប Chompoo ធ្លាប់ស្លៀក ត្រូវគេចោទថា...
ចន្លោះមិនឃើញ
រឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលអ្នកជំនាញច្នៃម៉ូដដ៏ល្បីម្នាក់ក្នុងប្រទេសថៃ Zibet អញ្ជើញតារាម៉ូដែល Maeya Sunsun មកបង្ហាញម៉ូដឈរដូចម៉ានីកាំង ក្នុងហាងលក់សម្លៀកបំពាក់។
អ្វីដែលកាន់តែមានការភ្ញាក់ផ្អើល គឺឈុតដែលបានស្លៀកនោះ ត្រូវបានមហាជនជាច្រើនស្គាល់ថា ជាឈុតដែលកំពូលតារាស្រីដ៏មានប្រជាប្រិយ Chompoo Araya ធ្លាប់ស្លៀកថតបង្ហាញលើកញ្ចក់ទូរទស្សន៍។
ដោយសារទង្វើបែបនេះ ទើបមជ្ឈដ្ឋានខ្លះហាក់សម្ដែងការមិនពេញចិត្ត និងគិតថាការបង្ហាញនេះ ដូចជាចង់បំបាក់មុខរបស់កំពូលតារាសម្ដែង Chompoo ពេកហើយ។
ដោយសារមតិមិនពេញចិត្តនេះហើយ ទើបមានការបកស្រាយតបទៅវិញ ពីខាង Zibet ថា ពួកគេមិនមានចេតនាបំបាក់មុខ Chompoo ទេ ហើយក៏ចង់បញ្ជាក់ថាអ្នកណាក៏អាចគ្រងឈុតមានតម្លៃបានដែរ ព្រោះមិនមានការបែងចែក រើសអើងឋានៈថា អ្នកនេះស្លៀក អ្នកនោះស្លៀកមិនបាននោះទេ។ ម្យ៉ាងខ្លួនក៏ជឿជាក់ថាតារាស្រី Chompoo ក៏មិនប្រកាន់ខឹង និងគិតខ្វល់អ្វីពីរឿងនេះដែរ។
Zibet ក៏បានសរសើរ Chompooថា៖ "ខ្ញុំគិតថា តារាសម្ដែង Chompoo គឺជាមនុស្សល្អ និងជាតារាពោរពេញទៅដោយទេពកោសល្យ ជាពិសេសនាងក៏ស្រលាញ់ម៉ូដទាន់សម័យណាស់ដែរ ដូចនេះខ្ញុំគិតថា គាត់ក៏ប្រាកដជាចូលចិត្តម៉ូដដែលយើងបានបង្ហាញដូចគ្នា”៕
ចុចអាន៖
មិនខ្វល់មុខមាត់! តារាម៉ូដែលថៃរូបនេះខំប្រឹងដើរទៅមុខ ជម្នះរឿងទាំងឡាយ!
ស្រក់ទឹកមាត់ហ្មង ពេលឃើញម្ហូបទំនងៗច្រើនមុខក្នុងហាងតារាកំប្លែងរូបនេះ!