ចេញ​រូបភាព​ដំបូង​របស់​ Huawei Mate 10 រាង​បះ​សក់​

  • 2017-08-16 02:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ Render ដំបូង​បំផុត​របស់​ Huawei Mate 10 ទំនង​ជា​បាន​បែក​ធ្លាយ​ហើយ​ ដោយ​មាន​​រចនា​រូបរាង​តាម​ទំនោរ​ដែល​ពេញ​និយម​បច្ចុប្បន្ន​នោះ​គឺ​ផ្ទៃ​អេក្រង់​ដែល​មាន​ស៊ុម​ស្ដើង។

នៅ​ខាង​មុខ​ឃើញ​មាន​ផ្ទៃ​អេក្រង់​ដ៏​ស្រស់​ស្អាត​​ដែល​រំពឹង​ថា​​មាន​ទំហំ​ ៦,១ អ៊ីញ​កម្រិត​ Quad HD ចំណែក​ផ្នែក​ខាង​ក្រោយ​វិញ​ឃើញ​មាន​កាមេរ៉ា​​ភ្លោះ​​​ផលិត​ដោយ​ Leica ដែល​មាន​ភ្លើង​ Flash ចំនួន​ពីរ​​គ្រាប់។ ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​បង្គំ​កាមេរ៉ា​ភ្លោះ​ដោយ​សារ​តែ​នៅ​ខាង​មុខ​មិន​មាន​ប៊ូតុង​ Home នោះ​ទេ។

គួរ​ឲ្យ​ស្ដាយ​នោះ​គឺ​ផ្នែក​ខាង​លើ​របស់​ Mate 10 មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ ហេតុ​នេះ​គេ​មិន​ច្បាស់​ថា​ស្មាតហ្វូន​នេះ​នឹង​មាន​រន្ធ​ដោត​កាស​ 3.5 mm ឬ​យ៉ាង​ណា។ ប៉ុន្តែ​នៅ​ផ្នែក​ខាង​ក្រោម​គេ​ឃើញ​មាន​រន្ធ​ USB Type-C អម​ដោយ​រន្ធ​បំពង​សំឡេង​ចំនួន​ពីរ។

ទាក់​ទង​នឹង​លក្ខណៈ​សម្បត្តិ​របស់​ Huawei Mate 10 វិញ​រំពឹង​ថា​នឹង​ប្រើ​បន្ទះ​ឈីប​ Kirin 970, មាន​ RAM ទំហំ​ ៦ GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB អាច​បន្ថែម​បាន​តាម​រយៈ​មេមូរី​កាត។ ចំពោះ​ថ្ម​វិញ​អាច​មាន​ទំហំ​លើស​ពី​ ៤០០០ mAh ហើយ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Nougat។ ចចាមអារ៉ាម​ថា​ស្មាន​ហ្វូន​ស៊េរី​ថ្មី​នេះ​អាច​នឹង​តម្លៃ​ដល់​ខ្ទង់​ ១ ពាន់​ដុល្លារ​ឯណោះ៕ ​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី