ហេតុផល​ នាំ​ឲ្យ​សិស្ស​​កម្ពុជា​ជា​ច្រើន​ខ្លាច​រអា​ចាប់ជំនាញ​ IT

  • 2017-08-16 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះជា​ការពិត​គ្រប់​ក្រុមហ៊ុន​ត្រូវការ​មនុស្ស​ដែល​អាច​ដោះ​ស្រាយ​បាន​ជាមួយ​កុំព្យូទ័រ​ក្តី ក៏​ប៉ុន្តែ​មាន​សិស្ស​និស្សិត​តិចតួច​បំផុត​ដែល​បាន​ជ្រើសរើស​ការសិក្សា​ផ្នែក IT។

​ ​ហេតុផល​មួយ​ដែល​សំខាន់​បំផុត ហេតុអ្វី​បាន​ជា​សិស្ស​ជាច្រើន​ពុំ​ជ្រើសរើស​ការសិក្សា​ផ្នែក IT ព្រោះ​ពួកគេ​ពុំ​មាន​អារម្មណ៍​ជឿជាក់​។ វា​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ភ័យខ្លាច​ក្នុង​ការសាកល្បង​និង​យល់ដឹង បើ​ទោះ​ជា​ពួកគេ​ចូលចិត្ត​កុំព្យូទ័រ​ក៏ដោយ។

ការសិក្សា​អំពី​កុំព្យូទ័រ​ហាក់​បើ​ដូចជា​ប្រធានបទ​ដ៏​ស្មុគស្មាញ​មួយ មនុស្ស​ជួនកាល​ភ្ជាប់​កុំព្យូទ័រ​ជាមួយ magic trick ប៉ុន្តែ​ការពិត​កុំព្យូទ័រ​ពិតជា​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ជាង​អ្វី​ដែល​ពួក​គេ​គិត​។ សិស្ស​តែងតែ​ផ្សារភ្ជាប់​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ជាមួយ​គណិតវិទ្យា​ហើយ​ពិត​ណាស់​អ្នក​ចាំបាច់​ត្រូវ​ធ្វើ​វា​យ៉ាង​ហ្មត់ចត់​និង​ផ្តោត​ទៅ​លើ code។

អ្នក​អាច​ចេះ​សរសេរ​កូដ ទោះជា​អ្នក​មិន​ពូកែ​ជាមួយ​គណិតវិទ្យា​។ ​ ​ជំហាន​ដំបូង ត្រូវ​ប្រាប់​ទៅកាន់​សិស្ស​អំពី​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​វិស័យ IT ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​ពួកគេ​ព្យាយាម​។ ការពិត​នៃ​ការ​បង្រៀន IT គឺជា​ការ​បង្រៀន​អំពី​របៀប​នៃ​ការ​បង្កើត​អ្វីមួយ​។ តាម​រយៈ​វិធីសាស្ត្រ​នេះ​សិស្សានុសិស្ស​នឹង​មាន​អារម្មណ៍​ថា​ពួកគេ​មាន​ទំនុក​ចិត្ត​នៅ​ពេល​ដែល​រៀន​អំពី IT។ ពួកគេ​ដឹង​ថា ពួកគេ​អាច​យក​គំនិត​មួយ​និង​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​ការពិត​។ ការ​បង្រៀន​ព័ត៌មានវិទ្យា​វា​គឺ​ដូចជា​ការ​បង្រៀន​ពី​របៀប​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា។ វា​មាន​សារប្រយោជន៍​ច្រើន​ណាស់​មិន​ត្រឹមតែ​នៅ​ក្នុង​ការងារ​ប៉ុន្តែ​សំ​រាប់​ជីវិត​ប្រចាំថ្ងៃ​ផង​ដែរ​។

ឱកាស​ការងារ​ថ្មី​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​យោងទៅតាម​វេ​ប​សាយ​មួយ​ក្នុង​ចំណោម​វេបសាយ​ព័ត៌មាន​ការងារ​ល្បីៗ​ដូចជា “Everjobs.com.kh”។ ភាគច្រើន​នៃ​ការងារ​ដែល​បាន​ស្វែង​រក​គឺ IT និង​គ្រូ​បង្រៀន។

ហេតុអ្វី​បាន​ជា​ការ​អប់រំ​ព័ត៌មានវិទ្យា​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រជា​ជន​កម្ពុជា? ​ ​ក្រុមហ៊ុន​កម្ពុជា​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​អ្នក​សរសេរ​កម្មវិធី អ្នក​រចនា​វេបសាយ និង​អ្នកឯកទេស​ផ្នែក​ព័ត៌មានវិទ្យា​ផ្សេងៗ​ទៀត​។ ហេតុអ្វី​? តើ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា​?​ ​ ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​បាន​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស GDP របស់​ប្រទេស​កើន​ដល់ 7% នៅ​ក្នុង​ឆ្នាំ 2016 និង​ក្នុង​ឆ្នាំ​2017 គួរតែ​បន្ត​ការ​កើន​ឡើង​ទៀត​។ នៅ​ក្នុង​បរិបទ​នេះ​ក្រុមហ៊ុន​ជាច្រើន​ត្រូវការ​កម្លាំង​ពល​កម្ម ប៉ុន្តែ​មិនមែន​គ្រប់​ប្រភេទ​នៃ​កម្លាំង​ពល​កម្ម​នោះ​ទេ ពួកគេ​ត្រូវការ​មនុស្ស​ដែល​មាន​ជំ​នា​ញ​និង​ការ​បណ្ដុះបណ្ដាល អាច​យល់​ពី​បច្ចេកវិទ្យា​ដែល​ថ្មី​ដើម្បី​គាំទ្រ​ការអភិវឌ្ឍន៍​ដើម្បី​ទទួល​បាន​ជោគជ័យ។ ពួកគេ​ត្រូវការ​មនុស្ស​ដើម្បី​បង្កើត​គេហទំព័រ applications និង​ច្រើនជាង​នេះ​ទៀត​។

បច្ចុប្បន្ន​មាន​កង្វះខាត​អ្នក​រចនា​វិបសាយ ​និង​អ្នក​សរសេរ​កម្មវិធី​។ យុវជន​ជាច្រើន​ពុំ​ទាន់​ដឹង​ថា​ពួកគេ​អាច​បង្កើត​ជីវភាព​រស់នៅ​ជាមួយ​នឹង​ប្រភេទ​នៃ​ជំ​នា​ញ​បែប​នេះ។ ​

ឱកាស​ការងារ​ថ្មីៗ​កើត​មាន​ជា​រៀងរាល់ថ្ងៃ​ទាំង​ក្រុមហ៊ុន​ក្រៅ​ស្រុក​និង​ក្នុងស្រុក​ជាច្រើន​។​ ក្រុមហ៊ុន​ទាំង​នោះ​ផ្តល់​នូវ​ការ​ប្រកួតប្រជែងលើ​​ប្រាក់​បៀរវត្តន៏​​ពីព្រោះ​ពួកគេ​ដឹង​ច្បាស់​ពី​គុណ​តម្លៃ​របស់​អ្នក​ជំ​នា​ញ​ខាង​កុំព្យូទ័រ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ការ​បង្រៀន​ជំ​នា​ញ IT ទៅកាន់​មនុស្ស​ជំនាន់​ក្រោយ​មាន​ការ​កើត​ឡើង​ជាបន្ទាន់​។

សេដ្ឋកិច្ច​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៏​ជាច្រើន​ពី​អ្នក​ជំ​នា​ញ​ការងារ IT ក៏​ដូចជា​ការអភិវឌ្ឍន៍​ប្រទេស​។ យើង​អាច​មើល​ឃើញ​ឧទាហរណ៏​ប្រទេស​ជាច្រើន​ដូចជា សិង្ហបុរី​ឬ​កូរ៉េ​ដែល​បាន​ជ្រើស​យក​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ដើម្បី​ដំណើរការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​ជឿនលឿន​។ នេះ​ជា​មូលហេតុ​ដែល​ការសិក្សា​ផ្នែក IT ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ ​ ​ដោយ​កញ្ញា Carla Sab​ IT Academy STEP Cambodia ​www.cambodia.itstep.org​ ​itstepcambodia ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

អត្ថបទ៖ផ្តល់ឲ្យ