តិចអត់ដឹង! ជក់បារីអេឡិចត្រូនិកនៅថៃ អាចជាប់ទោស នឹកស្មានមិនដល់
- 2017-08-16 08:45:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹង! ជក់បារីអេឡិចត្រូនិកនៅថៃ អាចជាប់ទោស នឹកស្មានមិនដល់
ចន្លោះមិនឃើញ
ភ្នាក់ងារទេសចរណ៍ កំពុងតែជំរុញគ្នាឲ្យប្រាប់អតិថិជន ក៏ដូចជាអ្នកទេសចរណ៍ មិនឲ្យជក់បារីអេឡិចត្រូនិក នៅក្នុងប្រទេសថៃឡើយ ព្រោះពួកគេអាចប្រឈមនឹងទោសជាប់ពន្ធនាគារ រហូតដល់ទៅ ១០ ឆ្នាំ។
អ្នកស្រី Pat Waterton អ្នកគ្រប់គ្រងនៅឯក្រុមហ៊ុនទេសចរណ៍មួយ បាននិយាយថា អ្នកស្រីមិនបានដឹងអំពីការហាមឃាត់នោះទេ។ អ្នកគ្រប់គ្រងរូបនេះបានបន្តទៀតថា អ្នកស្រីបានដឹងនៅពេលក្មួយប្រុសរបស់អ្នកស្រី ត្រូវបានគេបង្ខំឲ្យបង់ប្រាក់ចំនួន ១៦០ ដុល្លារ ដែលជាការពិន័យនៅនឹងកន្លែង បន្ទាប់ពីត្រូវបានគេគំរាមកំហែងចាប់ដាក់ពន្ធនាគារ ព្រោះការជក់បារីអេឡិចត្រូនិក (E-Cigarette ឬ Vape) នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
គួរបញ្ជាក់ឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ ២០១៤ ប្រទេសថៃបានអនុម័តច្បាប់ ហាមឃាត់ការនាំចូលបារីអេឡិចត្រូនិក ក៏ដូចជា ការលក់ឧបករណ៍នៃបារីអេឡិចត្រូនិក ផងដែរ។
យ៉ាងណាមិញ ការិយាល័យបរទេសថៃ បានណែនាំយ៉ាងច្បាស់ នៅលើគេហទំព័ររបស់ខ្លួនថា អ្នកដំណើរមិនត្រូវនាំបារីអេឡិចត្រូនិក (E-Cigarettes ឬ Vape) ចូលមកក្នុងប្រទេសថៃឡើយ។
«វត្ថុទាំងនេះនឹងត្រូវរឹបអូស ហើយអ្នកអាចត្រូវគេពិន័យ ឬជាប់ពន្ធនាគារ រហូតដល់ទៅ ១០ ឆ្នាំ។ ការលក់ ឬផ្គត់ផ្គង់ឧបករណ៍បារីអេឡិចត្រូនិក ឬឧបករណ៍ស្រដៀងគ្នានេះ ក៏ត្រូវបានហាមឃាត់ផងដែរ ហើយអ្នកអាចប្រឈមនឹងការពិន័យធ្ងន់ធ្ងរ ឬជាប់ពន្ធនាគារ រហូតដល់ទៅ ៥ ឆ្នាំ»។ នេះបើយោងតាមការណែនាំរបស់ការិយាល័យខាងលើ៕
ចុចអាន៖