និស្សិតច្បាប់ថៃជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ក្រោយ Share ជីវប្រវត្តិស្ដេចលើហ្វេសប៊ុក
- 2017-08-16 04:36:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតច្បាប់ថៃជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ក្រោយ Share ជីវប្រវត្តិស្ដេចលើហ្វេសប៊ុក
ចន្លោះមិនឃើញ
សកម្មជននិស្សិតថៃម្នាក់ ត្រូវជាប់ពន្ធនាគារចំនួន ២ឆ្នាំកន្លះ បន្ទាប់ពីចែកចាយបន្ត (Share) ពាក្យរិះគន់មហាក្សត្រវ៉ាជីរ៉ាឡុងកន នៅលើគណនីហ្វេសប៊ុក (Facebook)។
លោក Jatupat Boonpattararaksa អាយុ ២៦ឆ្នាំ ត្រូវបានចាប់ខ្លួនបន្ទាប់ពីចែកចាយចាយជីវប្រវត្តិរបស់មហាក្សត្រថៃដែលចេញផ្សាយដោយសារព័ត៌មាន BBC Thai គឺនៅ ២ថ្ងៃបន្ទាប់ពីមហាក្សត្រវ៉ាជីរ៉ាឡុងកន ឡើងគ្រងរាជសម្បត្តិកាលពីខែធ្នូឆ្នាំ ២០១៦។
ប្រទេសថៃមានច្បាប់ប្រមាថមហាក្សត្រតឹងតែងណាស់ដោយបានហាមឃាត់ពាក្យរិះគន់គ្រប់ទម្រង់នៅទូទាំងប្រទេស។ លោក Jatupat ត្រូវបានគេស្គាល់ថា ជាអ្នកប្រឆាំងរដ្ឋាភិបាលយោធាម្នាក់ និងធ្លាប់ចូលរួមការតវ៉ាជាច្រើនដងមកហើយ។ លោកជាមនុស្សតែម្នាក់គត់ត្រូវបានកាត់ទោសក្នុងចំណោមមនុស្សជាង ២ ៨០០នាក់ផ្សេងទៀតដែលបានចែករំលែកអត្ថបទមួយនេះ។
លោកត្រូវបានតុលាការខេត្តខូនកេន កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ កាលពីថ្ងៃអង្គារម្សិលមិញ ប៉ុន្តែលោកបានសារភាពកំហុសទើបបន្ថយនៅសល់ពាក់កណ្ដាលត្រឹម ២,៥ឆ្នាំ បន្ទាប់ពីជាប់ឃុំចំនួន ២៣៧ថ្ងៃ៕
ចុចអាន៖
បុរសថៃជាប់ពន្ធនាគារ ៣៥ឆ្នាំ ដោយសារប្រមាថស្ដេចលើហ្វេសប៊ុក
លោកយាយ ៩១ឆ្នាំ ក្លាយជានិស្សិតបញ្ចប់ការសិក្សាចាស់ជាងគេក្នុងប្រទេសថៃ