អស្ចារ្យណាស់តារាប្រុសកម្ពុជា ៩រូប សិក្សាដល់ថ្នាក់បណ្ឌិត និងអនុបណ្ឌិត
- 2017-08-16 23:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យណាស់តារាប្រុសកម្ពុជា ៩រូប សិក្សាដល់ថ្នាក់បណ្ឌិត និងអនុបណ្ឌិត
ចន្លោះមិនឃើញ
ទោះជាមានភាពមមាញឹក និងទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈហើយក្ដី ក៏មានតារាមួយចំនួនឆ្លៀតបន្តការសិក្សារៀនសូត្ររហូតបានជោគជ័យ មិនត្រឹមតែប៉ុណ្ណោះមានសិល្បករមួយចំនួនខិតខំរៀនសូត្ររហូតទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត និងបណ្ឌិតទៀតផង។ ជាក់ស្ដែង ថ្ងៃនេះ Sabay នឹងនាំប្រិយមិត្តមកស្គាល់សិល្បករចំនួន៩រូប បាន និងត្រៀមទទួលសញ្ញាប័ត្រធំៗក្នុងវិស័យអប់រំនេះ។
១ សួន ពិសិដ្ឋ ៖ ម្ចាស់ពានជាអ្នកនិពន្ធឆ្នើមពីរឆ្នាំជាប់គ្នាពីកម្មវិធី អាណាចក្រតារារូបនេះ បានបញ្ចប់អនុបណ្ឌិតផ្នែក "ដូរ្យតន្ត្រី ជំនាញនិពន្ធបទភ្លេង និង Piano" ពី ប្រទេសកាណាដា ។
ចុចអាន៖ អ្នកនិពន្ធខ្មែរដំបូងចារឈ្មោះជាប្រវត្តិសាស្ត្រនៅកាណាដា!
២ សូ ស្រណោះ ៖ នាយកសាលាតន្រ្តី "ស្រណោះ" បានបញ្ចប់អនុបណ្ឌិតផ្នែក "ព្យ៉ាណូ" មកពីជប៉ុន ថែមទាំងធ្លាប់ទទួលបានជយលាភីលេខ១ ក្នុង "មហោស្រពយុវជនអាស៊ាន" នៅចំណោម១០ប្រទេសក្នុងឆ្នាំ២០០៣។
៣ Prince Syny ៖ តារាដែលធ្លាប់មានពាក្យចចាមអារ៉ាមថាមានស្នេហាជាមួយអ្នកមេម៉ាយកូនមួយ ភិន សុដាលីស នេះ បានបញ្ចប់បរិញ្ញាបត្រផ្នែក "ធនាគារ & ហិរញ្ញវត្ថុ" និងអនុបណ្ឌិតផ្នែក "គ្រប់គ្រងរដ្ឋបាលអាជីវកម្ម"។ សព្វថ្ងៃលោកជាមន្ត្រីបម្រើការងារនៅក្រសួងប្រៃសណីយ៍ផងដែរ។
៤ មុំ សុធារ៉ា ៖ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងតាំងពីឆ្នាំ២០១២ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
៥ Step ៖ ជាអតីតនិស្សិតថ្នាក់អនុបណ្ឌិតផ្នែក Commerce នៅសាកលវិទ្យាល័យ Charles Sturt University ដែលជាសាកលវិទ្យាល័យយកកម្មវិធីសិក្សាផ្អែកតាមប្រទេសអូស្ត្រាលីមានទីតាំងនៅប្រទេសកម្ពុជា។
៦ ឈុន វីរៈកោសល្យ ៖ តារាប្រុសដែលឈ្នះពានរង្វាន់ Best Dress Winner ពីកម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 ពីប្រទេសម៉ាឡេស៊ីរូបនេះ ត្រៀមបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យមួយនៅប្រទេសអូស្ត្រាលី។
៧ ចន ច័ន្ទតារា ៖ បានបញ្ចប់អនុបណ្ឌិត "ច្បាប់" ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
៨ ចន ស៊ីណារ៉ូ ៖ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជំនាញ "គ្រប់គ្រង" និងកំពុងសាកលវិទ្យាល័យជាតិគ្រប់គ្រងផ្នែក "ព័ត៌មានវិទ្យា" ។
៩ លោក ឯម រៀម ៖ មានកម្រិតវប្បធម៌ខ្ពស់ជាងតួសម្ដែងខាងលើ សិល្បកររូបនេះបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែក "គំនូរផ្សាយ" ពីប្រទេសបារាំង៕