អាចដោនឡូត Stickers ស្អាតៗ SEA Games នៅកូឡាឡាំពួរបានហើយ

  • 2017-08-16 11:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥឡូវនេះប្រិយមិត្តអាចដោនឡូន Stickers ស្អាតៗព្រឹត្តិការណ៍ SEA Games ពីហ្វេសប៊ុកបានហើយ ក្រោយពីដាក់កាលពីថ្ងៃទី ១៤ សីហា ។

Stickers រូបខ្លា Rimau ទាំង ១៦ដែលតំណាងព្រឹត្តិការណ៍ SEA Games 2017 នៅប្រទេសម៉ាឡេស៊ីមានក្នុងហ្វេសប៊ុកហើយ ។ ពួកវាសុទ្ធតែបង្ហាញពីអាម្មណ៍ផ្សេងៗគ្នាដូចជាពាក្យ Do Your Best ឬ ប្រឹងឱ្យអស់លទ្ធភាព និងអត្តន័យសំខាន់ៗផ្សេងទៀត ។ រដ្ឋមន្រ្តីក្រសួងយុវជន និងកីឡាលោក Khairy Jamaluddin និយាយថា លោកចង់ឱ្យព្រឹតិ្តការណ៍ SEA Games នៅកូឡាឡាំពួរនេះក្លាយជាការប្រកួតទាក់ទាញបំផុតលើប្រព័ន្ធឌីជីថល ។ ហើយយើងគួរតែមាន Apps មួយដូចជា Facebook ឬ Twitter ជាដើម ។

ម៉ាឡេស៊ីគឺជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ហៅកាត់ថា SEA Games ដែលមានការប្រកួតកីឡាជាច្រើនប្រភេទចាប់ពីថ្ងៃទី១៩ សីហារហូតដល់ថ្ងៃទី ៣០ សីហា ៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី