Real Madrid ​​លើក​ពាន Spanish Super Cup ទី​១០​ក្រោយ​ឈ្នះ Barca ២-០​ យប់​មិញ

  • 2017-08-17 01:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ស្ដេច​ស​ Real Madrid ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​អ្នក​​មានបុណ្យ​​ Barcelona ទាំង​ពីរ​ជើង​ ៥-១ សរុប​ទាំង​​គ្រាប់​បាល់​​​ជើង​ទី​២​កាល​ពី​យប់​មិញ​នេះ​ ២-០​ ​នៅ​ទឹក​ដី​ Santiago Bernabéu បន្ថែម​ទៀត ដើម្បី​លើក​ពាន Spanish Super Cup ជា​លើក​ទី​១០​របស់​ខ្លួន​។

​​​​Real Madrid ​អាច​រក​គ្រាប់​បាល់​​បន្ថែម​នា​ជើង​ទី​២ កាល​ពី​យប់​មិញ​បើ​ទោះ​អវត្តមាន​កីឡាករ​សំខាន់ Cristiano Ronaldo ​ដោយ​ពីរ​គ្រាប់​របស់​ម្ចាស់​ផ្ទះ​កាល​ពី​យប់​មិញ​រក​បាន​ដោយ​កីឡាករ​វ័យ​​ ២១​ឆ្នាំ​ Marco Asensio នៅ​នាទី​ទី​៤ និង​គ្រាប់​បាល់​ទី​២ រក​បាន​ដោយ​កីឡាករ​សញ្ជាតិ​បារាំង Karim Benzema ​នៅ​ចុង​វគ្គ​ទី​១ នាទី​ទី​៣៩​។ ​​លទ្ធផល​នេះ​បាន​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត Real Madrid យក​ឈ្នះ Barcelona ២-០។

​លទ្ធផល​នេះ​បើ​សរុប​ទាំង​ពីរ​ជើង​គឺ​ Real Madrid ឈ្នះ Barcelona ៥-១ ​ពី​ព្រោះ​​​កាល​ពី​ជើង​ទី​១ នៅ​ទឹក​ដី​របស់​ Barca គឺ​ Real ​បាន​យក​ឈ្នះ​ម្ដង​រួច​មក​ហើយ​​ដោយ​លទ្ធផល ​៣-១ ។ សម្រាប់ Real Madrid ធ្លាប់​លើក​ពាន Spanish Super Cup ចំនួន​​៩​លើក​រួច​មក​ហើយ​​គឺ​ ១៩៨៨, ១៩៨៩, ១៩៩០, ១៩៩៣, ១៩៩៧, ២០០១, ២០០៣, ២០០៨, ២០១២ និង​ចុង​ក្រោយ​ឆ្នាំ​២០១៧ ៕​

- វីដេអូ Highlights រវាង Real Madrid និង Barcelona យប់មិញ៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី