ចេះក្បួនកំណត់ Composition ទាំងនេះ ថតរូបដឹងតែទាក់ទាញ
- 2017-08-17 02:37:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះក្បួនកំណត់ Composition ទាំងនេះ ថតរូបដឹងតែទាក់ទាញ
ចន្លោះមិនឃើញ
ការប្រើប្រាស់ Composition ដែលត្រឹមត្រូវ គឺពិតជាសំខាន់ និងមានឥទ្ធិពលលើការថតរូបភាព។ Composition rule អាចប្រើប្រាស់សម្រាប់ការថតរូបភាព ឬវីដេអូ ក្នុងការបង្ហាញ Subject ត្រង់ចំណុចណាឲ្យបានត្រឹមត្រូវ និងមានភាពងាយស្រួលដល់ភ្នែកអ្នកមើល។ អ្នកអាចពិនិត្យមើល Composition rule ខាងក្រោមសម្រាប់យល់ដឹង និងអនុវត្ត ដែលផ្ដល់នូវគំនិតក្នុងការផលិតរូបភាពបានគុណភាពកាន់តែល្អ ៖
Rule of thirds ជាប្រភេទ Composition rule ក្នុងការថតរូប ដែលមានការប្រើប្រាស់ច្រើន។ ជារួម ភ្នែកមនុស្សមានការចាប់អារម្មណ៍កាន់តែច្រើនក្នុងរូបភាពដែលបានបែកចែកជា បី ដោយបន្ទាត់ជាច្រើន។ កាមេរ៉ា DSLR ជាច្រើនមាន Setting ដែលបង្ហាញនូវ Rule of Thirds ដោយបន្ទាត់ Grid ក្នុងកាមេរ៉ា។ ប្រសិនបើគ្មាន អ្នកអាចប្រើចំណុចដែល Focus ឬការប៉ាន់ស្មានដោយបែងចែករូបភាពជាបី។
ពេលថតរូបមនុស្ស គួរដាក់មុខ ឬភ្នែករបស់ពួកគេជិតនឹងកាមេរ៉ាលើ បន្ទាត់ប្រសព្វ។ ប្រសិនបើពួកគេមើលចេញពីកាមេរ៉ា គួរឲ្យពួកគេមើលក្នុង Frame ជៀសជាងខាងក្រៅ។ ដោយមិនអនុវត្តតាម Rule of Thirds អ្នកក៏អាចសាកល្បងថតរូបដោយ Subject ដែលសំខាន់នៅគែម ឬកណ្ដាល Grid ដើម្បីពិនិត្យមើលលក្ខណៈរបស់វាអាចទទួលយកបានដែរឬអត់។
Leading Line ជាធាតុដែលនាំភ្នែកអ្នកមើលទៅតាមរូបភាព។ បន្ទាត់ទាំងនេះអាចកោង ត្រង់ ឬរាងផ្សេងៗ។ ប្រសិនបើ Leading Line ក្នុងរូបភាពមិនបង្ហាញច្បាស់ ការសម្លឹងមើលរបស់អ្នកមើល អាចវង្វេង ហើយមានឥទ្ធិពលលើរូបភាព (បាត់បង់ភាពច្បាស់)។ Leading Line អាចស្វែងរកក្នុងធម្មជាតិ ដូចជា ផ្លូវដែលបក់តាមរយៈដើមឈើជាដើម។
ជាទូទៅ អ្នកជ្រើសរើស និងប្រើប្រាស់ Depth of Field ក្នុងរូបភាព វាអាស្រ័យលើប្រភេទរូបភាពដែលអ្នកផលិត។ សម្រាប់រូបភាពលក្ខណៈ Portraits ប្រើប្រាស់ Wide aperture (ចំនួន F-stop តូច) ដើម្បីធ្វើឲ្យព្រាលលើផ្ទៃខាងក្រោយ ឬផ្ទៃខាងមុខ។ បច្ចេកទេសនេះគឺដើម្បីផ្ដាច់ Subject ចេញដែលមើលច្បាស់លេចល្អ។ សម្រាប់រូបភាពលក្ខណៈ Contrast ប្រើប្រាស់ Wide Depth of Field សម្រាប់រូបភាពទេសភាព (Narrower aperture ដែលមានចំនួន F-stop ខ្ពស់) ដែលធ្វើឲ្យផ្ទៃរូបភាពធំ និងស្ថិតក្នុងការ Focus ច្បាស់ល្អ។
ចំនួនព្រាល ឬស្រមោល Depth of Field ដែលអ្នកអាចសម្រេចបានក្នុងរូបភាព អាស្រ័យលើប្រភេទ Lens ដែលអ្នកប្រើប្រាស់។ Kit lens ធម្មតាលើកាមេរ៉ា DSLR មាន aperture ធំបំផុត F/4.0។ សម្រាប់ Prime និង Zoom Lens កម្រិតខ្ពស់ចុងក្រោយ មាន Aperture ធំបំផុតដែលមានចំនួនទាប F/1.4 និង F/1.2 ដែលបង្កើតព្រាលកាន់តែជ្រៅ និងស្រមោលខ្លាំងចំពោះ Depth of Field។
Framing ក្នុងការថតរូបជាការបង្កើតនូវស៊ុមរូបភាពក្នុងរូបភាពដើម្បីបង្កើតការ Focus លើ Subject។ Frame អាចជាធម្មជាតិដូចជា មែកឈើ ឬថ្ម ហើយក៏អាចជា ស្ថាបត្យកម្មដូចជា បង្អួច ឬទ្វា។ ឧទាហរណ៍ ៖ ពេលអ្នកថតរូបប្រភេទ Portrait ការប្រើប្រាស់ធាតុសំខាន់របស់ Subject ដើម្បីកំណត់ទីតាំង និងមុខជួយក្នុងការបង្កើតការចាប់អារម្មណ៍លើធាតុសំខាន់ៗ។
ការស្វែងរក Frame កំឡុងពេលថតជាការប្រមាញ់បែបច្នៃប្រឌិត ក្នុងការស្វែងរកនូវវិធីថ្មីសម្រាប់កំណត់ subject។ ប្រសិនបើអ្នកមិនអាចស្វែងរក Frame បែបធម្មជាតិនោះទេ អ្នកអាចបន្ថែម Frame ខ្លួនឯងបានទៅលើរូបភាព។ ការរុំក្រណាត់ស្ដើង និងស្រាលជុំវិញ Lens អាចបង្កើតបាននូវពណ៌ស្រអាប់ជុំវិញ Subject។ ម្យ៉ាងទៀត អ្នកក៏អាចយកមែកឈើតូចៗដាក់ពីមុខ Lens ដើម្បីបង្កើតជា Frame សម្រាប់ Subject បានផងដែរ។
គំនិតរបស់ Composition គឺបំពេញ Frame ដែលអាចឲ្យអ្នកផ្ដាច់ធាតុពីរូបភាពបានល្អ ដោយផ្ដល់ភាពសំខាន់លើ Subject ដែលសំខាន់ៗ។ ពេលអ្នកប្រើប្រាស់ក្បួនច្បាប់នេះ ជាសំខាន់អ្នកលុបនូវ Context ណាមួយដែល Background ផ្ដល់ឲ្យ។ ឧទាហរណ៍ ៖ ប្រសិនបើអ្នកមានកូនម្នាក់ដែលឈរក្នុងចំណោមមនុស្សនៅសួនច្បារ ហើយអ្នកអាចពង្រីកកាន់តែជិត ដើម្បីញែកធាតុសំខាន់ និងការ Focus លើក្មេងបានល្អ។
ទោះបីជាយ៉ាងណា ប្រសិនបើក្មេងឈរក្នុងសួនច្បារដែលមានមិត្តភ័ក្ដិ និងគ្រួសារនៅជុំវិញសម្រាប់ពិធីខួបកំណើត ធាតុ Background អាចជួយប្រាប់ពីសាច់រឿងបាន។ ការបំពេញ Frame អាចធ្វើឲ្យរូបភាពមើលទៅមានអារម្មណ៍ថាច្រើនជ្រុលចំពោះហ្វូងមនុស្ស ដូច្នេះត្រូវប្រយ័ត្នប្រយែង ពេលសម្រេចចិត្តនូវចំនួនប៉ុន្មានដើម្បីបំពេញ Frame។
Negative space ជាលំហនៅជុំវិញ Subject សំខាន់ក្នុងរូបភាព។ លំហក្នុងរូបភាពគ្រាន់តែសំខាន់សម្រាប់ Subject ខ្លួនវាប៉ុណ្ណោះព្រោះវាផ្ដល់ឲ្យ Subject នូវកន្លែងបន្ថែម និងអាចបង្ហាញពីអារម្មណ៍បាន។ Negative space ជួយញែកធាតុបានល្អក្នុងរូបភាព និងផ្ដល់ឲ្យ Subject នៅលំហដើម្បីផ្លាស់ទីពេលមានចលនា។ ប្រសិនបើ Subject កំពុងមើលចេញពីកាមេរ៉ា វាជាការល្អដែលឲ្យពួកគេមើលក្នុង Negative space ជៀសជាងមើលចេញពីលំហ។
សំដៅលើទីតាំងដែលរូបភាពចាប់យកពេលថត។ វាកំណត់នូវទីតាំងដែលអ្នកមើល ចាប់យកពេលមើលលើរូបភាព។ ការផ្លាស់ប្ដូរ Viewpoints ជាវិធីងាយស្រួលបំផុតដើម្បីផ្លាស់ប្ដូរ Mood របស់រូបភាព។ ការថតរូបពី Viewpoint ទាបអាចនឹង Distort (រីកបន្តិច) ទំហំនៃ Object ហើយធ្វើឲ្យវាលេចឡើងធំ និងកាន់តែលេចធ្លោ។
ការថតរូបពី Viewpoint ខ្ពស់អាចធ្វើឲ្យ Subject លិចឡើងតូច និងបង្កើតអារម្មណ៍ដែលមានឥទ្ធិពលមួយសម្រាប់អ្នកមើល។ ការថតរូបនៅកម្រិត Eye-level ផ្ដល់ឲ្យអ្នកមើល នូវឱកាសដើម្បីឃើញពិភពលោកនៅកម្រិតដូចគ្នាទៅនឹងអ្នកថតរូប។ Viewpoint មិនត្រូវបានកំណត់នោះទេដែលអាច ខ្ពស់ ទាប និង Eye-Level។ អ្នកក៏អាចផ្លាស់ប្ដូរការយល់ឃើញនៃរូបភាព ដោយការថតពីចម្ងាយ ឬជិត។
ភ្នែកដែលបានគូរចេញជារូបភាពមាននូវចំនួនសេសនៃធាតុជាច្រើនជៀសជាងចំនួនគូ ដែលជាទ្រឹស្ដីនៅពីក្រោយ Rule of Odds។ លើសពីនេះ ភ្នែកមនុស្សក៏ត្រូវបានគូរជាធម្មជាតិទៅនឹងចំណុចកណ្ដាលនៃក្រុមមួយដែរ។
ប្រសិនបើមានតែ Objects ពីរក្នុងរូបភាព ភ្នែកនឹងមើលនៅចន្លោះរវាង Objects ទាំងពីរ ជៀសជាងលំហទទេ។ នេះហាក់បីដូចជាគំនិតសាមញ្ញមួយ ប៉ុន្តែគ្រប់គ្រាន់ ពេលដំណើរការជាមួយ Object ជាច្រើនដែលអ្នកអាចកែប្រែ ប៉ុន្តែការស្វែងរកធាតុបែបធម្មជាតិដែលត្រូវនឹង Rule of Odds អាចពិបាកបន្តិច (អាស្រ័យលើពេលវេលាដែលអ្នកចំណាយលើវា)។
រូបភាពដែលគោរពតាម Composition Rule នៃ Symmetry ដែលពិនិត្យទៅឃើញដូចគ្នាផ្នែកម្ខាង។ រូបភាពអាចបំបែកជាបញ្ឈរ ឬផ្ដេក ដើម្បីបង្កើតបន្ទាត់នៃ Symmetry។ Reflection ជាឧទាហរណ៍ដ៏ល្អនៃ Symmetry ប៉ុន្តែទម្រង់ផ្សេងទៀតនៃ Symmetry អាចស្វែងរកក្នុងធម្មជាតិ និងកត្តាដែលបង្កើតដោយមនុស្ស។ ពេលថតរូបភាពប្រភេទ Symmetry អ្នកគួរថតពីចំណុចកណ្ដាលនៃ Structure និងប្រាកដថាកាមេរ៉ាស្របទៅនឹង Structure។
Pattern មាននៅជុំវិញយើងទាំងធម្មជាតិ និងបង្កើតដោយមនុស្ស។ ការប្រើប្រាស់ Pattern ក្នុងរូបភាពបង្កើតនូវអារម្មណ៍ Rhythm និង Harmony។ Patterns លេចឡើងពេលធាតុជាច្រើនដូចជា បន្ទាត់ រូបរាងណាមួយ ពណ៌ ឬទម្រង់ដែលកើតឡើងដដែលៗខ្លួនវា។ អាថ៌កំបាំងដើម្បីស្វែងរក Patterns គឺពិនិត្យមើលលើ Subject និងរូបភាពរបស់អ្នកពី មុំ និង Viewpoints ផ្សេងគ្នា។ អ្នកក៏អាចស្វែងរកនូវ Patterns ដោយពិនិត្យមើលឲ្យជិតនឹង Subject។ រូបភាពប្រភេទ Macro បង្ហាញនូវ Patterns បែបធម្មជាតិ។
នៅក្នុងរូបភាព ពេលខ្លះមានការច្រឡំជាមួយនឹង Symmetry ប៉ុន្តែមិនមែនដូចគ្នានោះទេ។ រូបភាពអាចមានតុល្យភាពដោយមាននូវធាតុដែលមានទម្ងន់ស្មើគ្នានៅលើ Frame។ Balance អាចសម្រេចទៅបានដោយការប្រើប្រាស់ Rule of Thirds។ ពេលប្រើប្រាស់ Rule of Thirds ជាធម្មតាវាមាន Subject ធំនិងលេចធ្លោក្នុងផ្ទៃខាងមុខ ប៉ុន្តែធ្វើឲ្យរូបភាពមើលទៅមិនសូវមានតុល្យភាព។ យ៉ាងណាមិញ វាអាចកែតម្រូវបានដោយបន្ថែមធាតុសំខាន់តិចតួចក្នុងផ្ទៃខាងក្រោយ។
ពេលរូបភាពត្រូវបានបម្លែងទៅជាសរ និងខ្មៅ ប៉ុន្តែមានធាតុមួយនៅមានពណ៌។ បច្ចេកទេសក្នុងការកាត់តនៅតែល្អ និងប្រើប្រាស់ច្រើនក្នុងការប្រើប្រាស់ពណ៌ក្នុង Composition ដើម្បីទាញការចាប់អារម្មណ៍សម្រាប់ធាតុសំខាន់ក្នុងរូបភាព។ ការប្រើប្រាស់ ពណ៌អាចផ្លាស់ប្ដូរ Mood នៃរូបភាព។ ការប្រើប្រាស់ពណ៌ដូចជា ពណ៌ខៀវ បៃតង និងស្វាយ ធ្វើឲ្យរូបភាពមានលក្ខណៈស្ងប់ស្ងាត់។ ចំណែកពណ៌ក្រហម ទឹកក្រូច និងលឿងធ្វើឲ្យរូបភាពមានលក្ខណៈស្វាហាប់ និងរីករាយ។ ការបន្ថែមពណ៌ទៅលើ Monochromatic Background បង្កើតនូវ Strong Focal Point។ អ្នកអាចចំណាំចំពោះពណ៌ជាច្រើនជុំវិញអ្នកដែលធ្វើឲ្យមានអារម្មណ៍ខុសគ្នាទៅតាមពណ៌ ហើយអ្នកអាចបញ្ចូលវាក្នុងរូបភាពរបស់អ្នក។
Golden Ratio មានលក្ខណៈស្រដៀងនឹង Rule of Thirds ប៉ុន្តែមានសមាមាត្រ Ratio ច្រើនល្អសម្រាប់ភ្នែក។ សម្រាប់ Rule of Thirds មាន 1:1:1 Frame ខណៈ Golden Ratio មាន 1:1.618 Frame។ លោក Leonardo Fibonacci បានសំគាល់ថាមាន Ratio ជាក់លាក់ដែលបានស្វែងរកក្នុងធម្មជាតិ ដែលមានផលល្អ និងច្បាស់លាស់ដល់ភ្នែកមនុស្ស។ នេះជាចំនួន Golden និងបានប្រើប្រាស់ក្នុងសិល្បៈ និងរចនាច្រើនសតវត្សមកហើយ។
Grid បានប្រើប្រាស់សម្រាប់បង្កើត Golden Ratio Composition ដែលស្រដៀងនឹង Grid របស់ Rule of Thirds ដែរ។ យ៉ាងណាមិញ បន្ទាត់ប្រសព្វនៅក្បែរនឹងចំណុចកណ្ដាលនៃ Frame ដែលធ្វើឲ្យភ្នែកអ្នកមើល កាន់តែផ្ដោតលើធាតុកណ្ដាល។
ជាការងារមួយផ្នែករបស់លោក Fibonacci ដែលបានបង្កើតដោយប្រើប្រាស់ Sequence of square។ មានចំណុចជាច្រើនលើ Square នីមួយៗ ដែលកំណត់ផ្លូវសម្រាប់ Spiral។ វិធី Composition នេះដំណើរការយ៉ាងល្អ ព្រោះវាបង្កើតនូវបែបបទធម្មជាតិក្នុងការថតរូប។
ប្រសិនបើរូបភាពអ្នកមានបន្ទាត់ Diagonal អ្នកគួរព្យាយាមប្រើប្រាស់ Golden Triangle។ ពេលអ្នកថតរូប អ្នកអាចពិនិត្យមើលបន្ទាត់ដិតទាំងបីដែលស្ថិតនៅមុំដូចគ្នា។ គិតថាមានបន្ទាត់ Diagonal ប្រសព្វក្នុងរូបភាពដែលធ្វើឲ្យភ្នែកអ្នកមើលមានភាពងាយស្រួលទៅនឹងធាតុនីមួយៗក្នុង Frame។ ស្ដាប់ទៅហាក់បីដូចជាច្រឡំ ប៉ុន្តែវាសាមញ្ញជាងអ្នកគិតនោះទេដែលអ្នកអាចមើលរូបភាពដោយមាន Grid Overlay ខាងក្រោមបាន៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖