ធ្លាក់​ទូរសព្ទ​ពី​លើ​យន្តហោះ​ស្តែងៗ តែ​សំណាង​ល្អ​ជួយ​សង្គ្រោះ​បាន

  • 2017-08-17 02:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​​​មាន​ឈ្មោះ Henderson ចៃដន្យ​បាន​ធ្វើ​ឲ្យ​ធ្លាក់​ទូរសព្ទ​ពី​ដៃ​អំឡុង​ថត​វីដេអូ នៅ​ពេល​កំពុង​ហោះហើរ​លើ​យន្តហោះ​ខ្នាត​តូច​មួយ។​ ទូរសព្ទ​របស់​គាត់​​គឺ​ម៉ូដែល Samsung Galaxy S5។

ពេល​ធ្លាក់​មក​ដល់​ក្រោម​ភ្លាម ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​បុរស​ម្នាក់​ដែល​កំពុង​ធ្វើការ​នៅ​សួន​ខាង​មុខ​ផ្ទះ​។ គាប់​​ជួន​ពេល​នោះ ដំណើរការ​ថត​វីដេអូ​ក្នុង​ទូរសព្ទ​បាន​បន្ត​ទៅ​មុខ​រហូត។​

ដំបូង​អ្នក​រើស​បាន​​យល់​ច្រឡំ​ថា​នោះ​ជា​ទូរសព្ទ​របស់​គាត់ តែ​ក្រោយ​មក​ទើប​ដឹង​ការ​ពិត​រហូត​ដល់​ភរិយា​របស់​បុរស​​រូប​នោះ​ បើក​មើល​រូបភាព​និង​វីដេអូ​ក្នុង​ទូរសព្ទ ឃើញ​រូបភាព​នៅ​ក្នុង​ប្រលានយន្តហោះ​ទើប​រួសរាន់​យក​ទូរសព្ទ​នោះ​ទៅ​ឲ្យ​លោក Henderson វិញ។

ប្រភព៖ petapixel   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម