អត់​ហុច​បាល់​ឲ្យ Messi ជេរ​ Ramos “Mother f**ker”

  • 2017-08-17 02:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​ប៉ះ​ពាក្យ​​សម្ដី​​ជេរ​ទៅ​លើ Sergio Ramos ថា “Mother fucker” ដោយ​សារ​ខ្សែ​ការពារ​រូប​នេះ​​បង្ហាញ​សកម្មភាព​ឌឺ​មិន​ព្រម​បោះ​បាល់​ឲ្យ។

Messi មិន​អាច​ជួយ​ក្រុម​សងសឹក​បាន​ឡើយ​​ក្នុង​ជើង​ទី​២​ទោះ​មាន​ឱកាស​ប៉ុន្មាន​ដង​ដែរ បាន​ត្រឹម​សម្លឹង​មើល​ក្រុម​ចាញ់ Real Mardrid សរុប​ទាំង​ពីរ​ជើង ៥-១។ យ៉ាងណាមិញ​ ក្នុង​ការ​ប្រកួត​ Messi បាន​ប៉ះ​​គ្នាជាមួយ Ramos ដោយ​សារ​តែ ត្រង់​នាទី​មួយ​កីឡាករ​អាហ្សង់ទីន​​ទទួល​បាន​បាល់​ពិន័យ​​ ហើយ​ចង់​លេង​បាល់​លឿន ប៉ុន្តែ​ប្រធាន​ក្រុម Madrid មិន​​ព្រម​ហុច​បាល់​ឲ្យ​ បែរ​​ជា​បោះបាល់​ឡើង​លើ​ទៅ​វិញ។ ចំណុច​នេះ​ហើយ​ធ្វើឲ្យ​ Messi ខឹង​ទ្រាំ​មិនបាន​ជេរ​តែ​ម្ដង។

ជា​ដំណឹង​អាក្រក់​មួយ​ទៀត​របស់​ Barcelona ក្រោយ​ចប់​ការ​ប្រកួត​កីឡាករ​ពីរ​​អ្នក​របស់​ពួក​គេ​បាន​ទទួល​រងរបួស។ ក្នុង​នោះ Luis Suarez មាន​​របួស​ជង្គង់ និង  Gerard Pique  មាន​បញ្ហា​​ជើង​ឆ្វេង៕

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ