តើ​រដ្ឋមន្ត្រី​ក្រ​សួងអប់​រំ​បាន​ផ្ញើ​សារអ្វី​ខ្លះ​ដល់​​បេក្ខជន​ប្រ​ឡង​បាក់​ឌុបឆ្នាំនេះ​?

  • 2017-08-17 03:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ថ្ងៃ​ប្រ​ឡង​បាក់​ឌុប​ជិត​ចូល​មក​ដល់ ​នៅ​ថ្ងៃនេះ​ក្រ​សួង​អប់​រំតាម​រយៈ​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​បាន​ផ្សព្វ​ផ្សាយ​វីដេអូ​​ឃ្លីប​​របស់​ឯឧត្តម​រដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន។ ក្នុង​វីដេអូ​នោះ​ឯឧត្តម​រដ្ឋ​មន្ត្រី​បាន​​ផ្ញើ​សារទៅ​កាន់​បេក្ខជន​ប្រ​ឡង​ទាំង​អស់​កុំ​ឲ្យ​មាន​អារម្មណ៍​ភ័យ​ពេល​ប្រ​ឡង ត្រូវ​មានជំនឿ​លើ​ខ្លួន​ឯង​ និង​គោរព​បទបញ្ញត្តិ​របស់​​ក្រ​សួង។

ឯឧត្តម​ថ្លែង​ថាៈ​ «សូម​ឲ្យ​ប្អូន​ៗ​បេក្ខជនបេក្ខនារី ប្រ​ឡងសញ្ញា​បត្រ​មធ្យមសិក្សា​ទុតិយភូមិ​សូម​ឲ្យ​ប្អូន​ៗទាំងអស់​គ្នា​កុំ​មាន​ការ​ភ័យ​ខ្លាច​ ហើយ​មាន​ជំនឿ​ជឿ​ជាក់​លើខ្លួន​ឯង​ ប៉ុន្តែ​ប្អូន​ៗ​ត្រូវ​គោរព​តាម​បទ​បញ្ញតិ​របស់​ក្រ​សួង​អប់​រំ​យុវជន​នឹង​កីឡា គោរពវិន័យ ហើយ​ធ្វើ​ម៉េច​ខិត​ខំ​ប្រឹង​ប្រែង​ យក​អស់​នូវ​កម្លាំង​កាយ​ចិត្ត យក​អស់​នូវ​បញ្ញា​ញាណ​ ចំណេះ​ដឹង​របស់​ខ្លួន​ដើម្បី​ប្រ​ឡង​​ឲ្យ​ទទួល​បាន​ជោគ​ជ័យ»។

ទាក់ទន​នឹង​បទបញ្ញត្តិ​នេះ​ដែរ ឯឧត្តម​រដ្ឋ​មន្ត្រី​បាន​ណែនាំ​ឲ្យ​អនុរក្ស​អាន​បទបញ្ញតិ​នានា​ដែល​មាន​ឲ្យបាន​ច្បាស់​លាស់​ដើម្បី​ឲ្យ​​បេក្ខជនបាន​ដឹង​កាន់​តែ​ច្បាស់៕

អត្ថបទ៖ ទូច សុខា