Pique៖ "វា​​ជា​លើក​ដំបូង​ហើយ ខ្ញុំ​​​មាន​អារម្មណ៍​ថា Barca អន់​ជាង Madrid”

  • 2017-08-17 04:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gerard Pique បាន​និយាយ​ថា ​នេះ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ចូលរួម​ជាមួយ​​ Barcelona គេ​មាន​អារម្មណ៍​ថា ក្រុម​ខ្លួន​អន់​ជាង Real Madridបន្ទាប់​ពី​ក្រុម​លោក Zinedine Zidan លើក​ពាន Spanish Super Cup។

​២​គ្រាប់​ក្នុង​​វគ្គ​ទី​១ សម្រេច​ដោយ  Marco Asensio និងKarim Benzema ជួយ​ឲ្យ Madrid ឈ្នះ​ទាំង​ពីរ​ជើង​ ៥-១ គ្រង​ពាន Spanish Super Cup ជា​លើក​ទី​១០។ ក្នុង​ការ​ប្រកួត Pique ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​វគ្គ​ទី​២​ ដោយ​សារ​មាន​របួស​ជើង​ឆ្វេង។ ក្រោយ​ចប់​៩០​នាទី ខ្សែ​ការពារ​អេស្ប៉ាញ​រូប​នេះ​យល់​ថា ការ​លេង​របស់ Madrid ល្អ ហើយ​ពេល​នេះ​កំពុង​មាន​កម្រិត​ខ្ពស់​ជាង Barca។

“ក្នុង​រយៈពេល​៩​ឆ្នាំ​ ដែល​ខ្ញុំ​មក​ដល់ Barca វា​ជា​លើក​ដំបូង​​ហើយ​ ខ្ញុំ​មាន​អារម្មណ៍​​ក្លឹប​​​ខ្សោយ​ជាង Madrid។ ពួក​យើ​មិនមាន​ពេល​វេលា​ល្អ ក្នុង​នាម​​ជា​ក្រុម​មួយ​សោះ​។ ពួក​យើង​​ទាំង​អស់​គ្នា​គួរ​តែ​ស្និទ្ធស្នាល​នឹង​គ្នា​តាម​ដែល​អាច​ធ្វើ​បាន និង​ដើរ​ទៅមុខ។ ពួក​យើង​​ត្រូវ​រស់​នៅ​ក្នុង​ភាព​បរាជ័យ​នេះ​ និង​ទទួល​​ស្គាល់​ថា Real ពិត​ជា​ខ្លាំង​ជាង​ពួក​យើង​ពេល​នេះ។ ប៉ុន្តែ​រដូវ​កាល​នៅ​វែងឆ្ងាយ​ទៀត និង​ត្រូវ​ពង្រឹង​ទៅ​មុខ​​បន្ត៕ ​​​​

ចុចអាន៖

-អត់​ហុច​បាល់​ឲ្យ Messi ជេរ​ Ramos “Mother f**ker”

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ