Paris បង្ហោះ​រូប​មួយ​ ដុត​ Barcelona ទាំង​រស់​

  • 2017-08-17 03:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona ហាក់​ដុនដាប​កាន់​តែ​ខ្លាំង​ទៅ​ៗ​ចាប់​តាំង​ពី​​ Neymar ចាកចេញ​ទៅ​ចូល​រួម​ Paris saint germain។

Neymar កាលលេងនៅ Barcelona

ក្រុម​ជើង​ឯក​ Copa del Rey មួយ​នេះ​បាន​ប្រកួត​ចាញ់​ Real Madrid ២-០​ នៅ​ជើង​ទី​ពីរ​ពាន​ Spanish Super Cup កាល​ពី​យប់​មិញ​ហើយ​​សរុប​ទាំង​ពីរ​ជើង​គឺ​ចាញ់​ ៥-១​។ ប៉ុន្មាន​ម៉ោង​ក្រោយ​បរាជ័យ​យ៉ាង​ធ្ងន់​.ក ក្រុម​ Paris ដែល​ទិញ​ Neymar ពី​ Barcelona ក្នុង​តម្លៃ​២២២​លាន​អឺរ៉ូ​នោះ​បាន​ចេញ​មក​ដុត​ ថែម​ទៀត។

នៅ​លើ​ Twitter ផ្លូវ​ការ​របស់​ Paris saint germain បាន​បង្ហោះ​រូប​ Neymar បង្ហាញ​ទឹក​មុខ​រីករាយ​ និង​កាយវិការ​មិន​ខ្វល់​ ក្នុង​ន័យ​ឌឺដង​ទៅ​ Barcelona ដែល​បាត់បង់​ Neymar និង​ចាញ់​ Real Madrid ដំណាល​គ្នា។ នេះ​បើ​តាម​ការ​បកស្រាយ​របស់ GOAL៕

Twitter ផ្លូវការរបស់ Paris

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន