Britney Spears ផ្លាស់​ប្ដូរ​គម្រោង​មរតក​វាល់​លាន​ដុល្លារ​ដល់​កូន​ប្រុស​ទាំង​ពីរ​

  • 2017-08-18 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ Britney Spears ដែល​មាន​ទ្រព្យ​សម្បត្តិ​រាប់​លាន​ដុល្លារ​ នឹង​ផ្លាស់​ប្ដូរ​គម្រោង​ខ្លះៗ​ទាក់​ទង​នឹង​កេរ្តិ៍​មរតក​ផ្ដល់​ឲ្យ​សម្រាប់​កូន​ប្រុស​ទាំង​ពីរ​រូប។

Britney Spears និង​កូនៗ

អ្នក​តំណាង​មរតក​ផ្ទាល់​ខ្លួន​របស់ Britney បាន​រៀប​ចំ​ឯកសារ​ដើម្បី​ទាមទារ​ផ្លាស់​ប្ដូរ​បណ្ដាំ​មរតក​ ដែល​បាន​រៀប​ចំ​ទុក​មុន​ពេល​ តារា​ចម្រៀង​រូប​នេះ​បង្កើត​បាន​កូន​ប្រុស​ឈ្មោះ​ Sean អាយុ​ ១១ឆ្នាំ​និង Jayden អាយុ​១០ឆ្នាំ។

បើ​យោង​ទៅ​តាម​អ្វី​ដែល​បាន​កំណត់​ទុក​ កូន​ប្រុស​នាង​ទាំង​ពីរ​រូប​នេះ​នឹង​ទទួល​បាន​ទ្រព្យ​សម្បត្តិ​ទាំង​ស្រុង​ប្រសិន​ជា​ Britney ស្លាប់​ ហើយ​នៅ​ពេល​ពួក​គេ​មាន​អាយុ​​គ្រប់១៨ឆ្នាំ​។ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​រាប់​រយ​លាន​ដុល្លារ​ វា​មិន​អាច​ទុក​ចិត្ត​ឲ្យ​ក្មេង​អាយុ​១៨​ឆ្នាំ​កាន់​កាប់​ភ្លាម​ៗ​នោះ​ទេ។

ប៉ុន្តែ​ក្មេង​ទាំង​ពីរ​រូប​នឹង​អាច​ទទួល​បាន​ទឹក​ប្រាក់​ទាំង​ស្រុង​នៅ​ពេល​ ពួក​គេ​មាន​អាយុ​៣៥​ឆ្នាំ​ឯណោះ។​ ក្នុង​ការ​កំណត់​នោះ​ដែរ​ពួក​គេ​អាច​ទទួល​បាន​ទឹក​ប្រាក់​កំណត់​ខ្លះ​ៗ​​ ពេល​ឈាន​ចូល​ដល់​វ័យ​ ១៨​ឆ្នាំ​ និង​ទឹក​ប្រាក់​ច្រើន​ទៀត​នៅ​ពេល​ពួក​គេ​មាន​អាយុ​ ២៥​ឆ្នាំ។

Britney Spears និង​មិត្ដប្រុស Sam Ashgari

សព្វ​ថ្ងៃ Britney Spears នៅ​តែ​រស់​នៅ​ជាមួយ​កូន​ប្រុស​ទាំង​ពីរ​រូប​នេះ និង​តារា​ម៉ូដែល​សាច់​ដុំ​ធំ Sam Ashgari។ Britney បាន​និយាយ​ថា​កូន​ៗ​​នាង​គឺ​ពិត​ជា​ មាន​សារៈសំខាន់​ណាស់​សម្រាប់​នាង។ ពួក​គេ​តែង​តែ​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​ពី​រឿង​រ៉ាវ​ផ្សេងៗ ហើយ​តែង​តែ​គាំទ្រ​នាង​គ្រប់​ពេល​វេលា៕

អាន​អត្ថបទ៖

ប្រភព៖ TMZ   ប្រែ​សម្រួល៖ ធារ៉ូ