ក្ដៅៗ! ទេព បូព្រឹក្ស ទិញរថយន្ត​ថ្មី​ទំនើប​កប់​ ឯ​តម្លៃ​វិញ​ក៏​​មិន​ធម្មតាដែរ

  • 2017-08-17 11:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​តារា​ចម្រៀង​ ទេព បូព្រឹក្ស បាន​ប្រាប់​មក​កាន់ Sabay ថា​នាង​ទើប​បាន​ទិញ​រថយន្ត​ថ្មី​១​គ្រឿង​ម៉ាក​ Toyota Land Cruiser ស៊េរី​ឆ្នាំ​២០១០។

បូព្រឹក្ស និយាយ​ថា​នាង​បាន​ទិញ​រថយន្ត​នេះ​ប្រមាណ​១​សប្ដាហ៍​ហើយ​បន្ទាប់​ពី​សម្រេច​លក់​រថយន្ត​ចាស់​របស់​ខ្លួន​គឺ​ម៉ាក​ Toyota Tundra ចោល​ដោយ​មូលហេតុ​ឧស្សាហ៍​ខូច​ញឹក​ញាប់​ពេក។

“ហ្នឹង​ហើយ​បង​ខ្ញុំ​ទើប​តែ​ទិញ​តម្លៃ​វា​៧​ម៉ឺន​ដុល្លារ​អាមេរិក ខ្ញុំ​ប៉ង​ទិញ​វា​ច្រើន​ឆ្នាំ​ដែរ​ហើយ​តែ​មិន​ទាន់​មាន​លុយ​គ្រប់ តែ​ពេល​នេះ​ខ្ញុំ​បាន​ដូច​បំណង​ហើយ"។ ម្ចាស់​បទ "មិន​ជឿ​ថា​បង​មិន​ស្រលាញ់​អូន​ទេ" បន្ត។

ស្រី​ស្អាត​ពូកែ​ច្នៃ​ក្បាច់​រាំ​ខាង​លើ​បន្ថែម​ថា​ ស្រលាញ់​ជា​រឿង​មួយ​ហើយ​ តែ​រឿង​សំខាន់​មួយ​ទៀត​ដែល​ជំរុញ​ឲ្យ​នាង​ទិញ​រថយន្ត​ប្រភេទ​ធំៗ​បែប​នេះ​នោះ​គឺ​ដោយសារ​ការងារ នាង​ឡើង​ចុះ​ខេត្ត​ញឹកញាប់​និង​​ដូច​អ្នក​គាំទ្រ​ដឹង​ស្រាប់​ថា​នាង​មាន​ក្រុម​រាំ​ផ្ទាល់​ខ្លួន ដូច្នេះ​ប្រសិន​ជា​ទិញ​រថយន្ត​ប្រភេទ​នេះ​គឺ​ជិះ​បាន​គ្នា​ច្រើន​ដែល​ជួយ​សម្រួល​ដល់​ការងារ​មួយ​កម្រិត​ដែរ៕​​​​

អត្ថបទ៖ Samedy