ប្រណាំង​កង់​កម្ពុជា​​នឹង​ជា​​ឧបសគ្គ​​ធំ​សម្រាប់​​​ប្រទេស​ផ្សេង​យក​មេដាយ​

  • 2017-08-18 02:04:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រណាំង​កង់​ជម្រើស​ជាតិ​កម្ពុជា​នឹង​មិន​មែន​ជា​សាច់​ជ្រូក​៣​ជាន់​ដែល​បណ្ដោយ​ឲ្យ​ក្រុម​កីឡា​ប្រណាំង​កង់​ប្រទេស​ផ្សេង​ៗ​យក​មេដាយ​បាន​ដោយ​ងាយ​នោះ​ទេ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នា​ពេល​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​វិភាគ​របស់​គ្រូ​បង្វឹក​កម្ពុជា កីឡាករ​ និង​កីឡា​ការិនី​​ដែល​បាន​ហ្វឹកហាត់​ខ្លាំង​បំផុត។

លោក​ អេង លីន​

លោក​ អេង លីន​ គ្រូ​ជំនួយ​ប្រណាំង​ទោចក្រយាន​កម្ពុជា​បាន​និយាយ​ថា​ បន្ទាប់​ពី​ហ្វឹកហាត់​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​មក​ លោក​អាច​ប្រៀប​ធៀប​កម្រិត​សមត្ថភាព​របស់​ក្រុម​ប្រណាំង​កង់​កម្ពុជា​នឹង​​​បណ្តាល​ប្រទេស​ផ្សេង​​ៗ​នៅ​អាស៊ាន​​គឺ​​ប្រហាក់​ប្រហែល​គ្នា​ ដូច្នេះ​ក្រុម​កម្ពុជា​អាច​លេង​ជា​មួយ​គេ​បាន។ «ខ្ញុំ​ជឿ​ជាក់​ថា យើង​ ទោះ​បី​ជា​យើង​ចាញ់​គេ​មែន ប៉ុន្តែ​មិន​មែន​ចាញ់​រហូត​ដូច​កាល​ពី​ពីរ​ឆ្នាំ​មុន​ទេ។ យើង​អាច​មាន​ឱកាស​ប្រដុំ​ប្រសង​ជា​មួយ​គេ​បាន​ ជា​ពិសេស​យើង​អាច​មាន​ឱកាស​ឈាន​ដល់​លក្ខណ​មួយ​ដែល​យើង​អាច​ដណ្តើម​យក​ជ័យជម្នះ​បាន»។ ​ ចំពោះ​​កីឡាករ​ យឿង ភីយុទ្ធ​​ ដែល​លេច​ធ្លោ​ជាង​គេ​ក្នុង​​ចំណោម​កីឡាករ​ប្រណាំង​កង់​កម្ពុជា​​បាន​លើក​ឡើង​ថា ស៊ីហ្គេម​លើក​មុន​​កម្ពុជា​​ធ្វើ​មិន​បាន​ល្អ​ទេ​ ប៉ុន្តែ​ឆ្នាំ​នេះ​កម្ពុជា​មាន​សង្ឃឹម​ច្រើន។ ឆ្នាំ​​ក្រុម​កម្ពុជា​ហ្វឹកហាត់​ដិត​ដល់​ គ្រូ​បង្វឹក​ល្អ​ និង​សម្ភារៈ​ហ្វឹកហាត់​គ្រប់​គ្រាន់។

កីឡាករ​ យឿង ភីយុទ្ធ​​

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ស្រី​ ហេង​ ស៊ីវឡាង​ កីឡា​ការិនី​ប្រណាំង​ទោចក្រយាន​កម្ពុជា​បាន​និយាយ​ថា ពេល​ហ្វឹកហាត់​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​មិន​គ្រប់​គ្រាន់​ឡើយ។ កីឡា​ប្រណាំង​កង់​គួរ​ហ្វឹកហាត់​​ឲ្យ​បាន​ទៀត​ទាត់​ និង​រាប់​ឆ្នាំ​ទើប​​កាន់​តែ​ប្រសើរ។ អ្វី​ដែល​ពិសេស​សម្រាប់​កីឡា​ការិនី​ប្រណាំង​កង់​កម្ពុជា​គឺ​ហ្វឹកហាត់​ជា​មួយ​បុរស​​ៗ​រាល់​ថ្ងៃ​ ដូច្នេះ​កីឡា​ការិនី​រូប​នេះ​គិត​ថា​ កីឡា​ការិនី​ប្រទេស​ផ្សេង​ៗ​នឹង​មិន​ខ្លាំង​លើ​កីឡា​ការិនី​កម្ពុជា​ប៉ុន្មាន​ឡើយ។

កីឡាករ ហេង​ ស៊ីវឡាង

វិញ្ញាសា​កង់​នារី​តម្រូវ​ឲ្យ​ប្រទេស​នីមួយ​ៗ​មាន​កីឡា​ការិនី​ពីរ​នាក់​ ដូច្នេះ​កីឡា​ការិនី​ ហេង​ ស៊ីវឡាង​ ​នឹង​ចាប់​ដៃ​ជា​មួយ​បង​ស្រី​ ហេង​ ស៊ីវហ្គិច​​។ ចំពោះ​វិញ្ញាសា​កង់​បុរស​តម្រូវ​ឲ្យ​ប្រទេស​នីមួយ​ៗ​មាន​​កីឡាករ​៥​នាក់​ ដូច្នេះ​កម្ពុជា​​កីឡាករ​​ យឿង ភីយុទ្ធ​, កែវ រដ្ឋា, ភួង​ សុភី, ញ៉ុញ លេញ និង គីម សាន ដែល​ត្រូវ​ប្រកួត​ជា​ក្រុម​លើ​ពីរ​វិញ្ញាសា៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី