ក្នុងចំណោមបុរសទាំង១២នាក់នេះ នរណានឹងក្លាយជាគ្រូល្អប្រចាំឆ្នាំ?
- 2017-08-18 02:16:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងចំណោមបុរសទាំង១២នាក់នេះ នរណានឹងក្លាយជាគ្រូល្អប្រចាំឆ្នាំ?
ចន្លោះមិនឃើញ
Zinedine Zidane, Jose Mourinho និង Antonio Conte សុទ្ធតែស្ថិតក្នុងចំណោមបញ្ជីឈ្មោះ១២នាក់ចុងក្រោយដើម្បីដណ្ដើមពាន Best FIFA Men's Coach ២០១៧ ហើយពួកគេទាំង៣គឺជាបេក្ខជនមានសង្ឃឹមខ្ពស់ជាងគេ។
និយាយពីសមិទ្ធផលឆ្នាំមុន Zidane បានជួយ Real Madrid ឈ្នះ La Liga, Champions League និង Club World Cup ខណៈ Mourinho ជួយ Man Utd លើកពាន៣ ក្នុងរដូវកាលដឹកនាំដំបូង ឯ Conte នាំ Chelsea ឈ្នះពាន Premier League។ ក្រៅពីបុរសខ្លាំង៣នាក់ នៅមានគូប្រជែង៩នាក់ទៀតដែលឈរក្នុងបេក្ខភាព១២នាក់ចុងក្រោយ ក្នុងនោះមាន៖
Massimiliano Allegri (Juventus)
Carlo Ancelotti (Bayern Munich)
Luis Enrique (Barcelona)
Pep Guardiola (Manchester City)
Leonardo Jardim (Monaco)
Joachim Low (Germany)
Mauricio Pochettino (Tottenham)
Diego Simeone (Atletico Madrid)
Tite (Brazil)
បេក្ខភាពទាំងអស់នឹងត្រូវបោះឆ្នោតជ្រើសរើសដោយ គ្រូជម្រើសជាតិ ប្រធានក្រុមជម្រើសជាតិ សារព័ត៌មាន និងអ្នកគាំទ្រ។ គេនឹងចាប់ផ្ដើមបោះឆ្នោតចាប់ពីថ្ងៃទី ២១ ខែ សីហា និងបិទនៅថ្ងៃទី ៧ ខែ កញ្ញា៕
ចុចអាន៖
Suarez, Ronaldo និង Neymar សំដែងការកាន់ទុក្ខ ភេរវកម្មនៅ Barcelona
ប្រណាំងកង់កម្ពុជានឹងជាឧបសគ្គធំសម្រាប់ប្រទេសផ្សេងយកមេដាយ