ហេតុ​អ្វី​រថយន្ត​អគ្គិសនី​ ​មិន​ទាន់​និយម​ប្រើប្រាស់​ច្រើន?

  • 2017-08-18 03:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យានយន្ត​អគ្គិសនី​ ​(Electric Vechicle (EV))​ ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដោយ​ការ​ចំណាយ​តិច​លើ​ដំណើរការ​ ​ថែរក្សា​ ​និង​ល្អ​សម្រាប់​បរិស្ថាន​ជាង​ថាមពល​ឧស្ម័ន​ ​ហើយ​ថ្មី​ៗ​នេះ​កំណើន​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី​ក្នុង​សហរដ្ឋអាមេរិក​មាន​ការ​កើន​ឡើង​ដល់​ទៅ​ ​៤០ ០០០​ ​កន្លែង។ ដោយ​ឡែក​ចំនួន​អ្នក​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ហាក់​ស្ថិត​ក្នុង​កម្រិត​តិច​នៅ​ឡើយ​ ​បើ​ធៀប​នឹង​រថយន្ត​ដែល​ប្រើ​ឥន្ធនៈ​ទូទៅ​ ​ហើយ​មូលហេតុ​នៃ​ចំនួន​ប្រើប្រាស់​ដ៏​តិច​តួច​នេះ​ ​គឺ​មក​ពី ៖

  • បញ្ហា​ទូទៅ

អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​ ​និង​អ្នក​ប្រើប្រាស់​មាន​ការ​ជាប់​គាំង​នឹង​បញ្ហា​របស់​ថ្មី​ ​និង​របស់​ចាស់​ ​(រថយន្ត​បច្ចុប្បន្ន​ ​និង​អគ្គិសនី​)។ រោងចក្រ​បាន​រង​ចាំ​ឲ្យ​អ្នក​ប្រើប្រាស់​ងាក​មក​ចាប់​អារម្មណ៍​លើ​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី​ ​ខណៈ​អ្នក​ប្រើប្រាស់​រង​ចាំ​រោងចក្រ​ចេញ​រថយន្ត​អគ្គិសនី​ដែល​ត្រូវ​ចិត្ត​ពួក​គេ។

ស្រដៀង​គ្នា​នេះ​ដែរ​ ​បច្ចេកវិទ្យា​បណ្ដាញ​ស្ថានីយ​សាក​ថ្ម​នៅ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​ការ​វិនិយោគ​លើ​ផ្នែក​នេះ​ឲ្យ​បាន​ទូលំទូលាយ​ ​និង​ការ​បណ្ដាក់ទុន​មុន​ពេល​ដឹង​ពី​ផល​ដែល​អាច​ចំណេញ​បាន។ ទន្ទឹម​នឹង​នេះ​ ​អ្នក​ប្រើប្រាស់​មាន​ការ​ព្រួយបារម្ភ​ខ្ពស់​ ​អំពី​ស្ថានីយ​សាក​ថ្ម​ដែល​នៅ​មុខ​ ​ពេល​ថ្ម​សាក​មិន​គ្រប់គ្រាន់​សម្រាប់​បន្ត​ដំណើរការ​ទៅ​កាន់​ស្ថានីយ​ដែល​ជិតៗ​។ ការ​សិក្សា​បង្ហាញ​ថា​ ​អ្នក​ប្រើប្រាស់​មាន​ការ​ព្រួយបារម្ភ​ហួស​ហេតុ។

  • ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ពន្ធ

បន្ថែម​ពី​លើ​ការ​បង្កើន​នូវ​ចំនួន​ស្ថានីយ​សាក​ថ្ម​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ក៏​បាន​វិនិយោគ​ក្នុង​ការ​ពង្រឹង​នូវ​បណ្ដា​ ​EV fleet​ ​របស់​ពួកគេ​។ នេះ​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​ ​ដែល​បាន​បង្ហាញ​នូវ​កត្តា​សំខាន់​ក្នុង​ការ​ការពារ​អ្នក​ប្រើប្រាស់​ពី​ការ​បង្កើត​ ​Leap​ ​ទៅ​នឹង​រថយន្ត​អគ្គិសនី​។

រថយន្ត​អគ្គិសនី​ចេញ​ឆ្នាំ​ ​២០១៧​ ​ប្រមាណ​ ​៧​ ​ម៉ូដែល​រួច​មក​ហើយ​ដែល​អាច​បើកបរ​លើស​ពី​ ​១២០​ ​គីឡូម៉ែត្រ​សម្រាប់​ពេល​មាន​ថាមពល​ពេញ​ ​ខណៈ​ ​Tesla Model S​ ​ដែល​មាន​កម្លាំង​ខ្លាំង​ដោយ​រត់​បាន​ ​៥៤០​ ​គីឡូម៉ែត្រ​ជា​មួយ​នឹង​ការ​សាក​ថ្ម​ពេញ​មួយ​ម្ដង​ ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​របស់​អ្នក​ប្រើប្រាស់​។

ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ចំនួន​ស្ថានីយ​សាក​ថ្ម​ជា​មួយ​នឹង​កំណើន​រថយន្ត​ដែល​មាន​ថ្ម​រត់​បាន​វែង​ហាក់​ដូចជា​មាន​ផល​បន្តិចៗ​ហើយ​។ សូម្បី​តែ​តម្លៃ​ឧស្ម័ន​ក៏​ចុះ​ទាប​ ​ដែល​ជំរុញ​ការ​លក់​ ​EV​ ​កាន់​តែ​ខ្លាំង​ជាង​មុន​។ ការ​លក់​កើន​ឡើង​ ​មួយ​ភាគ​បី​ក្នុង​ឆ្នាំ​ ​២០១៦​ ​និង​ចំនួន​ការ​លក់​ឆ្នាំ​ ​២០១៧​ ​ក៏​កើន​ឡើង​ខ្លាំង​ផង​ដែរ​ ​ដែល​ជា​សញ្ញា​ល្អ​ទាំង​បណ្ដាញ​សាក​ថ្ម​ ​និង​ក្រុមហ៊ុន​ផលិត​រថយន្ត​មាន​ការ​ពេញចិត្ត​ជា​មួយ​នឹង​ការ​វិនិយោគ​របស់​ពួកគេ​។

  • ឧស្សាហកម្ម​សំខាន់ៗ

តួ​លេខ​នៃ​ការ​លក់​ជា​វិជ្ជមាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ហាក់​បី​ដូច​ជា​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​ ​ដែល​អាច​ធ្វើ​ឲ្យ​រថយន្ត​អគ្គិសនី​ជា​រលក​ក្រោយ​សម្រាប់​អនាគត​។ ឧទាហរណ៍៖​ ​Bandwagon-Ford​ ​មាន​ភាព​ល្បីល្បាញ​ ​ដោយ​គ្រាន់​តែ​ប្រកាស​ថា​ជា​រថយន្ត​អគ្គិសនី​ដំបូង​នឹង​ប្រកាស​ចេញ​នៅ​ឆ្នាំ​ ​២០២០។

អ្នក​ផលិត​រថយន្ត​នឹង​ផ្ដល់​នូវ​ម៉ូដែល​ថ្មីៗ​ ​សម្រាប់​រដូវ​កាល​បន្ថែម​ផ្សេង​ទៀត​ ​ដែល​ការ​ប៉ាន់​ស្មាន​របស់​ពួកគេ​ថា​ ​EV​ ​នឹង​មាន​អានុភាព​។  ​មួយ​វិញ​ទៀត​ ​Tesla CEO Elon Musk​ ​បាន​ប្រកាស​ថា​ក្រុមហ៊ុន​នឹង​ផលិត​ ​SUV​ ​ដំបូង​នៅ​ឆ្នាំ​ ​២០២០​ ​ដែល​គោលដៅ​របស់​ក្រុមហ៊ុន​គឺ​ផលិត​រថយន្ត​ ​១​ ​លាន​គ្រឿង​សម្រាប់​ឆ្នាំ​ ​២០២០។ គ្រាន់តែ​ ​Volvo​ ​ប៉ុន្មាន​សប្ដាហ៍​មុន​បាន​ប្រកាស​ថា​ត្រឹម​ឆ្នាំ​ ​២០១៩​ ​ការ​ផលិត​របស់​ពួកគេ​ ​១០០%​ ​គឺ​ ​EV​ ឬ​ ​Hybrids។ ការ​ប្រកាស​ទាំងនោះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់ប្ដូរ​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​ទន្ទឹង​រង់ចាំ​។

  • ល្បឿន​ការ​ផលិត

មាន​ហេតុផល​ជា​ច្រើន​ក្នុង​ការ​រក្សា​ភាព​សុទិដ្ឋិនិយម​ដែល​អ្នក​ប្រើប្រាស់​ទាំង​នេះ​នឹង​មាន​បំណង​ទិញ​។​ ​ដំបូង​ ​និង​សំខាន់​បំផុត​គឺ​ ​ពេល​ដែល​ការ​ផ្គត់ផ្គង់​មាន​ការ​កំណត់​ ​មាន​ន័យ​ថា​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ចំនួន​មិន​អាច​បំពេញ​តាម​តម្រូវ​ការ​ដែល​កើន​ឡើង​។​ ​ទាំង​ ​Chevrolet Bolt​ ​និង​ ​Toyota Prius Primewere​ ​ជាប់​គាំង​ដោយសារ​ការ​ផលិត​មាន​កំណត់​ជា​មួយ​នឹង​តម្រូវ​ការ​ខ្ពស់​ជាង​ការ​រំពឹង​ទុក​។

Toyota Prius Primewere

រថយន្ត​ ​Tesla Model 3​ ​អាច​មាន​តម្លៃ​ ​៣៥ ០០០​ ​ដុល្លារ​ ​ដែល​បាន​ចាប់​ផ្ដើម​ការ​ផលិត​សប្ដាហ៍​នេះ​ដែល​មាន​កំណត់ត្រា​បញ្ជា​ទិញ​រថយន្ត​លើស​ពី​ ​៣០០ ០០០​ ​គ្រឿង​ ​ដែល​ការ​បញ្ជា​ទិញ​ថ្ងៃ​នេះ​មិន​ផ្ដល់​ជូន​រហូត​ដល់​ដើម​ឆ្នាំ​ ​២០១៩។ ហេតុផល​ផ្សេង​ទៀត​សម្រាប់​ភាព​សុទិដ្ឋិនិយម​ ​គឺ​ថា​ការ​យល់​ច្រឡំ​របស់​សាធារណៈ​អាច​កែតម្រូវ​យ៉ាង​ងាយស្រួល​អំពី​ ​EV។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​មាន​តិចតួច​លើ​ការ​ផ្សព្វផ្សាយ​រថយន្ត​អគ្គិសនី​របស់​ពួកគេ​ដែល​ជា​ហេតុផល​ការ​យល់​ច្រឡំ​នៅ​តែ​មាន​នៅ​ឡើយ​។ ទិន្នន័យ​ជា​វិជ្ជមាន​អំពី​ការ​កើន​ឡើង​ ​និង​សម្បូរ​បែប​នូវ​ស្ថានីយ​សាក​ថ្ម​ ​ដែល​រុញ​ច្រាន​ការ​ផ្សព្វផ្សាយ​ដល់​រោងចក្រ​យ៉ាង​ពេញលេញ​។ ជាមួយ​នឹង​ការ​ធ្វើ​ទីផ្សារ​ដ៏​ឆ្លាត​វៃ​ ​និង​សន្ទុះ​ដ៏​វិជ្ជមាន​ប្រហែល​ជា​ធ្វើ​ឲ្យ​រថយន្ត​អគ្គិសនី​មាន​ការ​ពេញ​និយម​ច្រើន៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ thenextweb   ប្រែសម្រួល ​៖ ប៊ុន ធឿន