ចប់​ហើយ! ស្នេហា Joo Hyuk និង​ Sung Kyung ត្រូវចប់ក្រោម​ហេតុផល១

  • 2017-08-18 06:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​មាន​ព័ត៌មាន​ក្ដៅៗ​មួយ​ផ្ទុះ​ឡើង​ថា ​តារា​សម្ដែង​ ដែល​ស្ថិត​ក្រោម​ដំបូល​ផលិតកម្ម​ YG តែ​មួយ​ តារា​ប្រុស​ Nam Joo Hyuk និង​ ស្រីស្អាត​ Lee Sung Kyung បាន​សម្រេច​ចិត្ត​បែកគ្នា​ហើយ។

បើ​តាម​ប្រភព​ជិតស្និទ្ធ​បំផុត​ក្នុង​ពិភព​សិល្បៈ​បាន​ឲ្យ​ដឹង​ថា​ គូស្នេហ៍​ទាំង​២​ បាន​ចែក​ផ្លូវ​គ្នា​ដើរ​ហើយ​ ដោយសារ​មមាញឹក​នឹង​ការងារ​រៀងៗ​ខ្លួន​ពេក ហេតុ​នេះ​ទី​បំផុត​ ពួកគេ​ក៏​សម្រេច​បញ្ចប់​ទំនាក់ទំនង​ដោយ​សន្តិវិធី​ ទុក​មុខ​រាប់​អាន​គ្នា​ទៅ​ថ្ងៃ​ក្រោយ​វិញ។

ជាក់ស្ដែង​ មិន​យូរ​ប៉ុន្មាន​ផលិតកម្ម​ YG ក៏​បាន​ចេញ​មុខ​ទទួល​ស្គាល់​ថា​ ព័ត៌មាន​បែកបាក់​គ្នា​នេះ​ គឺ​ជា​ការ​ពិត​មែន ប៉ុន្តែ​ចំពោះ​ហេតុផល​ដែល​នៅ​ពីក្រោយនេះ​ ខាង​ផលិតកម្ម​មិនបាន​លើកឡើង​ទេ​ ព្រោះ​វា​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ។

Nam Joo Hyuk និង​ Lee Sung Kyung ពេល​សម្ដែង​រឿង

រំឮក​ផង​ដែរ​ តួឯក​ប្រុស​ស្រី​រឿង​ "Weightlifting Fairy Kim Bok Joo” នេះ​បាន​ចាប់​ផ្ដើម​ទាក់ទង​ស្រឡាញ់​គ្នា​ កាល​ពី​ថ្ងៃ​ទី​ ២៣​ ខែ​មេសា​ ឆ្នាំ​២០១៧ តែ​ពេល​នេះ​ពួកគេ​បាន​ចែក​ផ្លូវ​គ្នា​ហើយ​ក្រោយ​ទាក់ទង​គ្នា​មិន​បាន​ ១​ឆ្នាំ​ផង៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី