ខោ​អាវ​រាប់​រយ​កំប្លេ​​រក្សា​ទុក​ជិត២០​ឆ្នាំ​របស់​ ខាត់ សុឃីម បាន​ចែក​ជូន​សិល្ប​ការិនី​ខ្វះ​ខាត

  • 2017-08-18 07:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុឃីម ​បាន​ចែក​សំលៀក​បំពាក់​មួយ​ទឹក​របស់​ខ្លួន​ដល់​​សិល្ប​ការិនី​មួយ​ចំនួន​ដែល​ខ្វះ​ខាត​​នៅ​​សម្អាង​ការ​ ខាត់ សុឃីម ម្ដុំ​ផ្សារ​ដេប៉ូ​។

អ្នកនាង ខាត់ សុឃីម បាន​ប្រាប់ Sabay ថា នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​ខ្លួន​​បាន​ប្រមូល​សំលៀក​បំពាក់​​ ស្លៀក​បាន​១​ដង​ ឬ២​ដង​​តែ​ប៉ុណ្ណោះ​យក​ទៅ​បោក​ទឹក​​ទុក​ឲ្យ​ស្អាត​ហើយ​យក​មក​ចែក​ជូន​​ សិល្ប​ការិនី​ដែល​ខ្វះ​ខាត​​​ពុំ​មាន​លទ្ធភាព​ទិញ​សំលៀក​បំពាក់​ទុក​សម្រាប់​ផ្លាស់​ប្ដូរ ពេល​ឡើង​ឆាក​ម្ដង​។

“​បង​ចែក​សំលៀក​បំពាក់​ទៅ​ពួក​គាត់​​នៅ​ថ្ងៃ​នេះ​ ​មាន​ទាំង​ហូល​ផាមួង​ រ៉ូប​ព្រម​ទាំង​សម័យ​ផង​ដែរ​។ ក្នុង​១​នាក់​គាត់​ទទួល​បាន​ ២ កំប្លេ​ ឬ​ ៣​កំប្លេ​ សំលៀក​បំពាក់​ទាំង​អស់ហ្នឹង​ខ្ញុំ​រក្សា​វា​ទុក​តាំង​ពី​ឆ្នាំ ២០០១ ២០០២ រហូត​ដល់​ឆ្នាំ​២០១៧ ​សរុប​ទៅ​ច្រើន​កំប្លេ​ណាស់​អូន​តែ​ថ្ងៃ​នេះ​បង​យក​មក​ជូន​ពួក​គាត់​ជាង​ ៣០០ កំប្លេ​ប៉ុណ្ណឹង​ឯង​"។ អ្នក​នាង ខាត់ សុឃីម រៀប​រាប់​។

ចំណែក​ឯ​សំលៀក​បំពាក់​​ចូល​សិល្បៈ​ក្នុង​អំឡុង​ ១៩៩៦ ដល់​ ១៩៩៩ ក៏​មាន​នៅ​សល់​ដែរ​ ថែម​ទាំង​ថ្មី​ទៀត​​តែ​មិន​បាន​យក​មក​ចែក​ជូន​នោះ​ទេ​។ សិល្ប​ការិនី​​ដែល​មក​ទទួល​សំលៀក​បំពាក់​របស់​ អ្នកនាង ខាត់ ឃីម ​ថ្ងៃ​នេះ​ភាគ​ច្រើន​ជា​សិល្ប​ការិនី​​មក​ពី រាជធានី​ភ្នំពេញ ​ខេត្ត​ស្វាយ​រៀង ព្រៃវែង ខេត្ត​កណ្ដាល កំពង់ចាម ​កំពង់ឆ្នាំង​ និង​កំពុង​ស្ពឺ​៕​​​​​​​​​​​​

សំលៀកបំពាក់​រាប់​រយ​កំប្លេ​របស់​ ខាត់ សុឃីម សម្រាប់​ចែក​ជូន​សិល្ប​ការិនី​ដែល​ខ្វះ​ខាត​

អត្ថបទ៖ ឆុង ស៊ីណាន