ចាន់​ រតនា​ សង្ឃឹម​បាន​៣ពិន្ទុ​បន្ថែម​ តែ​​សន្លប់​ដូច​មុន​ឬ​អត់​មិន​ហ៊ាន​និយាយមុន​

  • 2017-08-18 23:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ជា​ថ្មី​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ចាន់​ រតនា​ ថា​ការ​ជួប​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ Kaopong Chaiyapum​ លើក​ទី២​នេះ​ គេ​មិន​ហ៊ាន​និយាយថាសន្លប់​ដូច​លើក​ទី១​ឬ​ទេ​ គ្រាន់​តែ​ដឹង​ថា​ នឹង​បាន​៣ពិន្ទុ​បន្ថែម​ទៀត។​

កីឡាករ ចាន់​ រតនា​ ក្រហម

ចាន់​ រតនា​ ឲ្យ​ដឹង​មុន​នេះ​ថា​ ការ​ប៉ះ​ដៃ​គូ​ចាស់​ Kaopong Chaiyapum​ មិន​អាច​ហើយ​មើល​ស្រាល​កីឡាករ​ថៃ​រូប​នេះ​ឡើយ​ ព្រោះ​ធ្លាប់​ជួប​គ្នា​ម្ដង​ហើយ​ដូច្នេះ​គឺ​ដឹង​ក្បាច់​គ្នា​រៀងៗ​ខ្លួន​ ច្បាស់​ណាស់​ម្នាក់​ៗ​ ប្រកួត​ប្រយ័ត្នប្រយែង​ជាង​មុន​ទៀត។​ ប៉ុន្តែ​ រតនា​ នៅ​តែ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​ ៣ពិន្ទុ​ បន្ថែម​ទៀត​ សម្រាប់​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ ខ្សែ​ក្រវាត់​ស្រាបៀ​ លីអូ។​

កីឡាករ ចាន់​ រតនា​ ក្រហម

ជើង​ខ្លាំង​របស់​កម្ពុជា​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ជួប​គ្នា​លើក​ទី២​ នេះ​ ខ្លួន​មិន​សូវ​បារម្ភ​នោះ​ទេ​ ព្រោះ​បាន​ដឹង​ពី​ដៃ​គូ​ម្ដង​ហើយ​ ចំណុច​ល្អ​របស់​អ្នក​ប្រដាល់​ថៃ​នេះ​ មាន​កាវ​ដៃ​ល្អ​ ធ្ងន់​ និង​ពូកែ​ទាត់​ជើង​ក្រោម។​ បើ​និយាយ​ពី​ការ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​នោះ​ រតនា ​ប្រាប់​ថា​ខំប្រឹង​ហ្វឹកហាត់​ដូច​សព្វ​មួយ​ដង​ ទោះ​ជា​ខ្លួន​មាន​ ៦ពិន្ទុ​ក្នុង​ដៃ​ក៏​ដោយ​ ហើយ​សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ គេ​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​ល្អ​ថែ​ទៀត​ ដើម្បី​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។​

កីឡាករ ចាន់​ រតនា​ ក្រហម

ចាន់​ រតនា​ ជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ ៤រូប​ ដែល​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ស្រាបៀ​ លីអូ​ ហើយ​បច្ចុប្បន្ន​នេះ​គេ​មាន​ ៦ពិន្ទុ​ក្នុង​ដៃ​ ក្រោយ​ប្រកួត​២ដង​ ឈ្នះ​ទាំង​២ដង។​ ការ​ប៉ះ​គ្នា​ជា​មួយ​ Chaiyapum​ លើក​នេះ​ជា​លើក​ទី២​ហើយ​ ខណៈ​លើក​ទី១​ នោះ​ កីឡាករ​ថៃ​ម្នាក់​នេះ​ចាញ់​ដោយ​សន្លប់​ក្នុង​ទឹក​ទី៣​ ម្ដង​ហើយ​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ គូបូតា​ កាល​ពី​ចុង​ខែ​មិថុនា៕​

អត្ថបទ៖ នួន ស៊ីណា​