ក្រោយឈ្នះក្ដី Taylor Swift ប្រកាសជួយជនរងគ្រោះដោយការរំលោភបំពាន
- 2017-08-19 01:55:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយឈ្នះក្ដី Taylor Swift ប្រកាសជួយជនរងគ្រោះដោយការរំលោភបំពាន
ចន្លោះមិនឃើញ
តារាចម្រៀង Taylor Swift បានបរិច្ចាគថវិកាផ្ទាល់ខ្លួនទៅដល់មូលនិធិគាំពារជនរងគ្រោះពីការរំលោភបំពានផ្លូវភេទ ក្រោយពីឈ្នះក្តីលើ DJ David Mueller ក្នុងសប្ដាហ៍នេះ ។
តារាស្រីអាមេរិកវ័យ ២៧ឆ្នាំ និងជាម្ចាស់បទ "Fearless" នាង Taylor Swift កាលពីថ្ងៃពុធបានប្រកាសផ្លូវការនូវ គម្រោងបរិច្ចាគថវិកាផ្ទាល់ខ្លួនទៅមូលនិធិ Joyful Heart Foundation ដោយមិនបង្ហាញពីទំហំទឹកប្រាក់ ក្នុងបេសកកម្មដើម្បីជួយអប់រំ គាំទ្រ និងជាយុទ្ធនាការលើបញ្ហាហិង្សាផ្លូវភេទ ។
ចំណែក Joyful Heart Foundation បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ មូលនិធិនេះ ត្រូវបានឧបត្ថម្ភ និងគាំទ្រទាំងស្រុងពីតារាចម្រៀងល្បីឈ្មោះបោះសំឡេង Taylor Swift ដែលថវិកាទាំងនោះនឹងប្រើប្រាស់សម្រាប់គាំពារដល់ជនរងគ្រោះពីអំពើហិង្សា ការបំពានផ្លូវភេទ និងករណីរំលោភបំពានលើកុមារជាដើម។
ការបរិច្ចាគនេះ កើតឡើងក្រោយពី Taylor Swift បានឈ្នះក្ដីលើ DJ David Mueller ក្នុងករណីចោទពីបទរំលោភបំពានដោយ David Mueller បានចាប់កំប៉េះគូទរបស់នាងអំឡុងពេលថតរូបជាមួយគ្នាកាលពីឆ្នាំ ២០១៣។
រំឭកថា អង្គការមូលនិធិគាំពារជនរងគ្រោះដោយការរំលោភបំពាន Joyful Heart Foundation ត្រូវបានបង្កើតឡើងដោយតារាសម្តែងជើងចាស់វ័យ៥៣ឆ្នាំ អ្នកស្រី Mariska Hargitay កាលពីឆ្នាំ២០០៤ ក្នុងគោលបំណងដើម្បីជួយជនរងគ្រោះពីការរំលោភបំពាន ៕