OnePlus 5 ស៊ី​ដាច់​ iPhone 7 Plus និង S8 ​លើ​ការ​ថត​វីដេអូ​ 4K

  • 2017-08-19 02:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 5 ធ្លាប់​បាន​រង​ភាព​អាម៉ាស់​មួយ​ទំហឹង​ពី​ iPhone 7 Plus កាល​ពី​ពេល​កន្លង​ទៅ​ នៅ​ពេល​ដែល​គេ​យក​ស្មាតហ្វូន​ទាំង​ពីរ​តេស្ត​បច្ចេកវិទ្យា​រក្សា​លំនឹង​លើ​ការ​ថត​វីដេអូ​កម្រិត​ 4K។ ប៉ុន្តែ​​កាល​ពី​​ថ្មីៗ​នេះ​ OnePlus 5 ទទួល​បាន​ការ​អាប់ដេត​ Software ថ្មី​មួយ​ដោយ​បាន​បន្ថែម​មុខងារ​រក្សា​លំនឹង​លើ​ការ​ថត​វីដេអូ​ក្នុង​កម្រិត​ 4K។

ហេតុ​នេះ​ហើយ​ទើប​​មាន​ការ​តេស្ត​មួយ​ថ្មី​ទៀត​ដែល​ប្រៀប​ធៀប​សមត្ថភាព​រក្សា​លំនឹង​ពេល​ថត​វីដេអូ​ 4K របស់​ OnePlus 5 ប្រៀប​ជា​មួយ​នឹង​ iPhone 7 Plus និង Galaxy S8។ ចង់​ដឹង​លទ្ធផល​បែប​ណា​តាម​ដាន​វីដេអូ​ខាង​ក្រោម៖

ក្រោយ​ឆ្លង​កាត់​ការ​តេស្ត​រួច​ឃើញ​ថា​សមត្ថភាព​រក្សា​លំនឹង​របស់​ OnePlus 5 ពិត​ជា​ខ្លាំង​ជាង​ iPhone 7 Plus និង Galaxy S8 ទៅ​ទៀត ទោះ​បី​ជា​ដើរ​ ឬ រត់​វា​នៅ​តែ​អាច​រក្សា​លំនឹង​បាន​យ៉ាង​ល្អ៕​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង