រដ្ឋ​ ​៧​ នៅ​អាមេរិក​យក​ពន្ធ​លើ​អ្នក​ក្រ​ធ្ងន់​ជាង​អ្នក​មាន​

  • 2017-08-19 07:35:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដកហូត​ពន្ធ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋ​កិច្ច​ជាតិ។ ប្រទេស​ជុំវិញ​ពិភព​លោក​ រួម​ទាំង​កម្ពុជា​ផង​និយាយ​បែប​ទូលាយ​ បាន​កំណត់​​យក​ពន្ធ​​​អាករ​ផ្សេងៗគ្នា។ ​ នៅ​​អាមេរិក ​ការ​គិត​ពន្ធ​លើ​ប្រាក់​ចំណូល​មាន២យ៉ាង​ គឺ Regressive Tax ដែល​មានន័យ​ថា យក​ពន្ធ​លើ​អ្នក​ក្រ​ធ្ងន់​ ខណៈ Progressive Tax យក​ពន្ធ​ធ្ងន់​លើ​អ្នក​មាន​វិញ។

​រដ្ឋ​៧​នៅ​អាមរិក បាន​ក្លាយ​ជា​ជនរងគ្រោះ ដែល​​ប្រជាជន​​ពេញ​កម្លាំង​ធ្វើការភាគ​ច្រើន​​មាន​ចំណូល​ទាប​ ណាមួយត្រូវ​មាន​កាតព្វកិច្ច​បង់​ពន្ធ​ធ្ងន់ធ្ងរ​ទៀតផង។ រដ្ឋ​ទាំង​នេះ មិន​សូវ​សម្បូរ​អ្នក​មាន​ទេ បើ​យក​ពន្ធ​ធ្ងន់​ លើ​អ្នក​មាន ក៏​មិន​សូវ​ចំណេញ​ដល់​រដ្ឋ​ប៉ុន្មាន​ដែរ។

រដ្ឋ​ទាំង​នោះ​រួម​មាន៖ (១) Tennessee, (២) ផេនស៊ីលវ៉ានៀ (Pennsylvania), (៣) អ៊ីលីណយ (Illinois), (៤)​ South Dakota, (៥) តិចសាស់ (Texas), (៦) Florida និង​ចុង​ក្រោយ ទី(៧) វ៉ាស៊ីនតោន​(Washington)។

អ្នក​មាន​ចំណូល​ទាប​បំផុត​នៃ​រដ្ឋ​ទាំងនោះ​ ត្រូវ​បង់​ពន្ធ​កប់​ពពក តួ​យ៉ាង​ រដ្ឋ​អ៊ីលីណយ ដែល​ជា​ញឹក​ញយ​ ត្រូវ​បាន​គេ​ហៅ​ថា "នរកពន្ធ, tax hell” ព្រោះ​ប្រជាជន​ក្រីក្រ​​ត្រូវ​​បង់​ពន្ធ​លើ​ប្រាក់​ចំណូលលើស​ពី ១៣%។ អ្នក​មាន​ចំណូល​មធ្យម​បង់​តិច​ជាង​បន្តិច​ ចន្លោះ​ពី ៨% ទៅ ១០% ខណៈ​អ្នក​មាន​មែន​ទែន​វិញ ​បង់​ពន្ធ​ត្រឹម​​រង្វង់​ពី ១% ឬ​មិន​លើស​ពី ៣%។

​​​​រដ្ឋ​វ៉ាស៊ីនតោន គឺ​ជា​ករណី​ពិសេស ព្រោះ​​ជា​រដ្ឋ​អ្នកមាន ​តែ​រដ្ឋ​នេះ​មិន​មាន​ចែង​ច្បាប់​ស្ដីពី​ពន្ធ​លើ​ប្រាក់​​ចំណូល​ផ្សេងៗ ក្រៅពី​ Regressive Tax ដែល​តម្រូវ​​ឲ្យ​អ្នក​ក្រ​បង់​ពន្ធ​​កប់​ពពក​ ដើម្បី​បំពេញ ចំណូល​រដ្ឋាភិបាល​នោះ​ទេ។ ​ពលរដ្ឋ​វ៉ាស៊ីនតោន​​ ដែល​មាន​ចំណូល​ទាប ត្រូវ​បង់​ពន្ធ​ខ្ពស់​បំផុត​នៅ​អាមេរិក គឺ ១៦,៨​% អ្នក​មធ្យម​ ១០,១​% រីឯ​អ្នក​មាន ​បង់​តែ​ ២,៤% ប៉ុណ្ណោះ។

ក៏ប៉ុន្តែ ថវិកា​បង់​ពន្ធ​ទាំង​នោះ​រដ្ឋ​នឹង​ទូទាត់​ឲ្យ​វិញ​នៅ​ពេល​ឈាន​ដល់​វ័យ​ចូល​និវត្តន៍​នៅ​អាយុ​៦៦​ឆ្នាំ​។ បាន​ន័យ​ថា​ បង់​ពន្ធ​​ឲ្យ​រដ្ឋ​​កាន់​តែ​​​ធ្ងន់​ បាន​លុយ​ចូល​និវត្តន៍​កាន់​តែ​ច្រើន។ ពលរដ្ឋ​អាមេរិកាំង​​ចូល​និវត្តន៍​ម្នាក់ រដ្ឋ​ផ្ដល់​ប្រាក់​ខែ​រហូត​ដល់​ ២ ៦៨៧​ដុល្លារ​ក្នុង​១​ខែ ឬ​ប្រ​មាណ​ជាង​៣ម៉ឺន​ដុល្លារ​ ក្នុង​១​ឆ្នាំ៕

​​​​

ប្រភព៖ FoxBusiness   ប្រែសសម្រួល៖ សុខ លាងហ៊ត