Arsenal ​ចាញ់​​ Stoke ​ខណៈ Man Utd និង Liverpool បាន​៣​ពិន្ទុ​ដូច​គ្នា

  • 2017-08-20 01:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាំ​ភ្លើង​ធំ Arsenal ​​បរាជ័យ​ក្រោម​ថ្វី​ជើង Stoke ១-០ ខណៈ Manchester United ​បំបាក់​ Swansea City ៤-០ និង​ហង្ស​ក្រហម​ Liverpool ​ឈ្នះ​ Crystal Palace ១-០ សម្រាប់​​ការ​ប្រកួត​ក្របខ័ណ្ឌ​លីគ​កំពូល​របស់​អង់គ្លេស English Premier League សប្ដាហទី​២។

​ Arsenal ​បរាជ័យ​ក្នុង​ដី​របស់​​ Stoke ​ដោយ​សារ​កីឡាករ Jese Rodriguez ​ជា​អ្នក​រក​គ្រាប់​បាន​នៅ​នាទី​ទី​៤៧​ ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​ឈ្នះ ​១-០។ ​ខណៈ Manchester United ទៅ​បំបាក់ Swansea City​ ដល់​ក្នុង​ដី​រហូត​ ៤-០ ដែល​ការ​យក​ឈ្នះ​នេះ​គឺ​ធ្វើ​បាន​ដោយ​ខ្សែ​ការពារ Eric Bailly នៅ​នាទី​ទី​៤៥ Romelu Lukaku នៅ​នាទី​៨០ Paul Pogba នៅ​នាទី​ទី​៨២ និងAnthony Martial នៅ​នាទី​ទី​៨៤​។

​ចំណែក Liverpool ឈ្នះ​ក្រុម​ភ្ញៀវ Crystal Palace ​ទាំង​ពិបាក​ ១-០ នេះ​គឺ​ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ​​ឆ្នើម Sadio Mane ​នាទី​ទី​៧៣៕

វីដេអូ Highlights Swansea Vs Man Utd

វីដេអូ Highlights Stoke Vs Arsenal

វីដេអូ Highlights Liverpool Vs Crystal Palace

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​