សន្តិសុខរឹតបន្តឹងខ្លាំងនៅ La Liga បន្ទាប់ពីភេរវកម្មកក្រើកអេស្ប៉ាញ
- 2017-08-20 01:58:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្តិសុខរឹតបន្តឹងខ្លាំងនៅ La Liga បន្ទាប់ពីភេរវកម្មកក្រើកអេស្ប៉ាញ
ចន្លោះមិនឃើញ
បន្ទាប់ពីការវាយប្រហារភេរវកម្មបើករថយន្តបុករះនៅទីក្រុងបាសេឡូណា សន្តិសុខត្រូវបានរឹតបន្តឹងខ្លាំងក្នុងព្រឹត្តិការណ៍កីឡាធំៗនៅអេស្ប៉ាញ រាប់ទាំងការប្រកួតបាល់ទាត់ក្របខ័ណ្ឌ La Liga។
សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (LFP) បានបញ្ជាក់ថា ការប្រកួតក្នុងក្របខ័ណ្ឌកំពូល រួមទាំងជំនួបរវាង ក្រុមBarcelona ជាមួយ Real Betis នៅទឹកដី Camp Nou ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ នឹងបន្តទៅតាមការគ្រោងទុក។ ការស្មឹងស្មាត ១នាទី នឹងធ្វើឡើងមុនពេលការប្រកួតចាប់ផ្ដើមនៅទូទាំងប្រទេស ដើម្បីកាន់ទុក្ខ។
ក្លឹបអ្នកមានបុណ្យ ថាគេនឹងរង់ចាំការណែនាំពីអាជ្ញាធរ អំពីវិធានការសន្តិសុខបន្ថែមណាដែលតម្រូវឲ្យមាននៅ Camp Nou ដែលជាពហុកីឡដ្ឋានបាល់ទាត់ដ៏ធំបំផុតមួយនៅទ្វីបអឺរ៉ុប អាចផ្ទុកអ្នកគាំទ្រប្រមាណជិត១០ម៉ឺននាក់។
អាជ្ញាធរអេស្ប៉ាញ មិនទាន់បានពិចារណា ថានឹងត្រូវលុបចោលការប្រកួតបាល់ទាត់ ឬយ៉ាងណា ជុំវិញការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ៕