បេក្ខភាព​​កម្ពុជា ៤រូប​ ត្រៀម​ចេញ​ទៅ​ប្រកួត​សម្រស់​លំដាប់​ថ្នាក់​ពិភពលោក​​​ចុង​ឆ្នាំ​នេះ

  • 2017-08-20 04:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុង​ឆ្នាំ​នេះ​មាន​បវរកញ្ញា​ឯក​៣​រូប និង​បុរស​សង្ហារ​ម្នាក់ ត្រៀម​​តំណាង​កម្ពុជា​ចេញ​​រួម​ប្រកួត​សម្រស់​ សម្ថតភាព និង​ទេពកោសល្យ ក្នុង​​កម្មវិធី​ធំៗ​លំដាប់​ថ្នាក់​ពិភពលោក​ នៅ​ប្រទេស​ផ្សេងៗ​គ្នា។ បេក្ខភាព​ទាំង​នោះ​រួម​មាន៖

១ កញ្ញាឯក ខ្លឹម ស្រីគា ៖

ខ្លឹម ស្រីគា មាន​អាយុ​១៨ឆ្នាំ​ នាង​នឹង​តំណាង​កម្ពុជា​ទៅ​ប្រកួត​កម្មវិធី "Miss Grand Internation 2017” ដែល​នឹង​ប្រព្រឹត្ត​ឡើង នា​​ខែ​តុលា​ឆ្នាំ​២០១៧​នេះ នៅ​ប្រទេស​វៀតណាម។ បន្ទាប់​ពី​នាង​បាន​ជាប់​ជយលាភី "Miss Grand Cambodia2017” កាល​ពី​ថ្ងៃ​ទី​១៧​កន្លង​ទៅ។

២ លោក ពៅ មុន្នីករុណា

បុរស​សង្ហា​រូប​នេះ ត្រៀម​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី "Mister United Continents 2017” នា​អំឡុង​ខែ​ វិច្ឆិកា នៅ​ប្រទេស​ហ្វីលីពីន។ បើ​តាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ លោក​ជា​បេក្ខភាព​ខ្មែរ​ទិ​២​ហើយ​ដែល​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​នេះ ស្រព​ពេល​ដែល​អ្នក​ទិ​១​មាន​ឈ្មោះ ឃឹម សានីត។​

៣ កញ្ញឯក អែម​គុណថង៖

អែម​ គុណថង ដែល​ជា​បេក្ខភាព​ចំណាត់​ថ្នាក់​លេខ២​ ក្នុង​កម្មវិធី "Miss Cambodia2016” នឹង​តំណាង​កម្ពុជា​ចូល​រួម​កម្មវិធី "កញ្ញាឯកផែនដី២០១៧""Miss Earth 2017” នៅ​ប្រទេស​ហ្វីលីពីន​ នា​ វិច្ឆិកា ខាង​មុខ​។ វត្តមាន​របស់​ គុណថង គឺ​ជា​ការ​វិល​ត្រលប់​មក​វិញ​របស់​កម្ពុជា​បន្ទាប់​ពី​អវត្តមាន​ជិត​១០​ឆ្នាំ គិត​តាំង​ឆ្នាំ​២០០៦។

៤ កញ្ញាឯក ប៊ី សុធារី៖

សុធារី ត្រៀម​ចូល​ប្រលង​ក្នុង​កម្មវិធី ប្រកួត​សម្រស់​ធំជាង​គេ​ប្រចាំ​ឆ្នាំ​គឺ "កញ្ញាឯក​ចក្កវាឡ២០១៧" បន្ទាប់​ពី​នាង​គ្រង​មកុដ "​កញ្ញាឯក​កម្ពុជា​ឆ្នាំ​២០១៦"។ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អំឡុង​ខែ​ធ្នូ សម្រាប់​​ទីតាំង​ប្រកួត​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការណ៍​នៅឡើយ​ទេ។ អានជុំវិញកញ្ញាឯក ប៊ីសុធារី

ក្រៅ​ពី​កម្មវិធី​ប្រកួត​សម្រស់​ខាង​លើ​ មាន​កម្មវិធី​មួយ​ទៀត​ដែល​ត្រៀម​ធ្វើ​ឡើង​ក្នុង​ខែ​វិច្ឆិកា នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ​"Miss Global 2017” ឬ "កញ្ញាឯកពិភពលោក" ដឹល​នឹង​មាន​បេក្ខភាព​ពី​៦០-៨០​ប្រទេស​ចូល​រួម។ កម្ពុជា​នឹង​ត្រៀម​ជ្រើស​រើស​ស្រី​ស្អាត​ម្នាក់​តំណាង​ប្រទេស​ ចូល​រួម​កម្មវិធី​នេះ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​​តុលា​ខាង​មុខ៕

អាន៖ ជុំវិញការប្រលង Miss Global នៅកម្ពុជា

អត្ថបទ៖ សុខណា