លក្ខណៈសំខាន់ទាំង ១៣ ដែលអ្នកគួរដឹងពី Macs និង PCs
- 2017-08-20 09:17:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈសំខាន់ទាំង ១៣ ដែលអ្នកគួរដឹងពី Macs និង PCs
ចន្លោះមិនឃើញ
ប្រិយមិត្តជាច្រើនប្រហែលធ្លាប់មានចម្ងល់ទាក់ទងនឹងកុំព្យូទ័រ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows ហើយនឹងកុំព្យូទ័រប្រើប្រព័ន្ធប្រតិបត្តិការ MacOS របស់ Apple។ ដូចនេះ Sabay សូមបង្ហាញនូវចំណុចត្រួសៗទាក់ទងនឹងផលិតផលទាំងពីរនេះ ៖
១. ការរចនារបស់ Apple
Apple ចំណាយពេលជាច្រើនឆ្នាំធ្វើការលើរូបរាងផលិតផលរបស់ខ្លួន ដោយភាពល្អិតល្អន់ សូម្បីតែរូបរាងខាងក្នុងកុំព្យូទ័រក៏មានរបៀបរាបរយល្អដែរ។
២. Microsoft
Surface Studio PC របស់ក្រុមហ៊ុន Microsoft មានការកោតសរសើរច្រើនសម្រាប់ការរចនាដ៏មានគំនិតច្នៃប្រឌិត ហើយទាំង Surface Pro 4 tablet និង Surface Book Laptop ក៏មានរូបរាងទាក់ទាញផងដែរ។ ក្រុមហ៊ុនជាច្រើនដូចជា Dell និង Asus បានយកគំនិតខ្លះពី Microsoft សម្រាប់ផលិត Windows Laptops និង Tablets។
៣. Macs មានតម្លៃថ្លៃជាង Windows PCs
ជាមធ្យម Macs មានតម្លៃថ្លៃជាង Windows PC គួរឲ្យកត់សម្គាល់ សូម្បីតែលក្ខណៈម៉ាស៊ីនស្រដៀងគ្នាក៏ដោយ លើកលែងតែ Surface Book ឬ Pcs សម្រាប់ Gaming កម្រិតខ្ពស់ចុងក្រោយដែលជាមធ្យម Windows Laptop មានតម្លៃប្រហែល ៥០០ ដុល្លារ។ MacBook Air ដែលមានរាងស្ដើងតម្លៃថោកបំផុតរបស់ Apple ក៏ចាប់ពី ៩៩៩ ដុល្លារដែរ។
៤. Windows ល្អសម្រាប់លេងហ្គេមដែលទាមទារកម្លាំងខ្លាំង
អ្នកលេងហ្គេមប្រភេទ Hardcore ចូលចិត្ត Windows ជាងដោយសារ Pcs ងាយស្រួល Customize ដោយអាចកែតម្រូវ និងឡើងជំនាន់តាំងពី Graphic card, Processor, និងចំនួនអង្គចងចាំជាដើម ហើយកុំព្យូទ័ររបស់ពួកគេបានងាយស្រួល ដោយមិនចាំបាច់ទិញថ្មីទាំងស្រុង។ Macs ស្ទើរតែមិនអាចទៅរួច និងងាយស្រួលក្នុង Upgrade នោះឡើយ ហើយលុះត្រាតែអ្នកចំណាយប្រាក់ច្រើនសម្រាប់ម៉ូដែល Mac ដែលនៅមានកម្រិតទាបជាង Windows សម្រាប់ម៉ាស៊ីន Gaming។
៥. ទទួលបាន Customer Support យ៉ាងល្អសម្រាប់ Mac (កម្ពុជាប្រហែលជាមិនទាន់មាននោះទេ)
ពេល Mac ធ្លាក់ ឬមានបញ្ហាអ្នកអាចណាត់ជួប និងយកវាទៅកាន់ Apple Store ដែលអ្នកជំនាញនឹងធ្វើការពិនិត្យ ប្រសិនបើបញ្ហាអាចជួសជុលបានពួកគេនឹងជួសជុលជាធម្មតាឥតគិតថ្លៃ។
Microsoft មិនបានផលិតកុំព្យូទ័រទាំងអស់លក់នោះទេ ដែលពេលខ្លះពួកគេត្រូវបញ្ជូនវាត្រលប់ទៅរោងចក្រសម្រាប់ការជួសជុល ដែលធម្មតាមិនសូវមាន Microsoft Store ច្រើនដូចនឹងApple Store។
៦. Macs មានសុវត្ថិភាពជាងសម្រាប់ប្រឆាំងជាមួយ Malware និងVirus
Platform របស់ Apple ជាគោលដៅតូចជាងសម្រាប់ Attacker ដែលមានន័យថា Hacker អាចវាយប្រហារបានច្រើនកុំព្យូទ័រជាមួយនឹងការប្រឹងប្រែងតិចដោយតម្រង់គោលដៅលើ Windows ប៉ុន្តែមិនរហូតនោះទេ ព្រោះយើងបានឃើញចំនួននៃ Virus មានការកើនឡើងលើ Mac ប៉ុន្មានឆ្នាំថ្មីៗនេះ។
Apple កំពុងធ្វើការដើម្បីដើរមុនមួយជំហានសម្រាប់ប្រព័ន្ធការពារថ្មីៗ បញ្ចូលក្នុង MacOS ជំនាន់ថ្មីចុងក្រោយ។ តាំងពីប្រព័ន្ធប្រតិបត្តិការ Mac របស់ Apple ត្រូវបានបង្កើតលើ Unix ដែលមានសុវត្ថិភាពច្រើនស្រាប់ជាង Windows បាត់ទៅហើយ។
៧. OS ទាំងពីរខុសគ្នាទាំងស្រុង
Microsoft Windows 10 និង MacOS របស់ Apple មើលទៅខុសទាំងស្រុងតែម្ដង។ សម្រាប់ Windows 10 ក្រុមហ៊ុន Microsoft បានព្យាយាមភ្ជាប់ចូលគ្នារវាង User-friendliness របស់ Windows 7 ជាមួយនឹង User-friendliness របស់ Window 8 ដែលបង្ហាញកម្មវិធីជាលក្ខណៈ Grid។ Apple MacOS មានលក្ខណៈរៀបរយ និងមិនសូវសាំញ៉ាំដែលសាមញ្ញដោយមាន Dock សម្រាប់ចូលប្រើប្រាស់កម្មវិធីដែលឧស្សាហ៍ប្រើ និង Taskbar នៅខាងលើនៃអេក្រង់។
៨. PCs ផ្ដល់ជម្រើសច្រើនជាង
មានក្រុមហ៊ុនផលិត PC ផ្សេងៗជាច្រើនផ្ដល់ឲ្យអតិថិជននូវជម្រើស និង Brand ច្រើនក្នុងការជ្រើសរើស។ បច្ចុប្បន្នក្រុមហ៊ុន Microsoft ប្រហែលជាស្ថិតក្នុងជំនួញ Hardware ប៉ុន្តែក្រុមហ៊ុន HP, Acer, Lenovo, Dell និងក្រុមហ៊ុនដទៃទៀតនៅតែសំខាន់សម្រាប់ Window PC លើពិភពលោក ដែលមានមុខងារផ្សេងៗអាចសាកសមនឹងប្រាក់កម្រៃ និងការចង់បានរបស់អ្នក។ សម្រាប់ Windows 10 ក្រុមហ៊ុន Microsoft បានព្យាយាមបង្កើតប្រព័ន្ធប្រតិបត្តិការដែលអាចដំណើរការលើ Laptops, Desktops, Tablets និង Smartphone។ ក្រុមហ៊ុន Apple បង្កើតទាំង Mac hardware និង MacOS software ដូច្នេះប្រសិនបើអ្នកចង់បាន Mac អ្នកត្រូវទៅក្រុមហ៊ុន Apple ឬសាខាលក់រាយរបស់ Apple។
៩. ការកើនឡើងនូវចំនួនកុំព្យូទ័រ Windows ដែលមាន Touchscreen
តាំងពី Windows 8 ក្រុមហ៊ុន Microsoft បានជំរុញនូវ Touchscreen សម្រាប់ Pcs ទៅអនាគត។Windows 10 ផ្ដោតលើចំណុច និងដំណើរការវាដែលធ្វើឲ្យមានលក្ខណៈប្រសើរជាងមុន។ នេះជាហេតុផលដែល Windows 10 PCs ជាច្រើនមាន Touchscreen។ ចំណែក Apple និយាយថា iPad Pro Tablet អាចជំនួស Laptop សម្រាប់មនុស្សជាច្រើនបាន ប៉ុន្តែសម្រាប់ MacBook Laptops និង iMac Desktops របស់ខ្លួននៅមិនទាន់មាន Touchscreen គ្រប់នោះទេ។
១០. Windows ក៏ដំណើរការលើ Tablets ដែរ
Windows 10 អាចប្រើបានលើគ្រប់ Device គ្រប់ទំហំពី All-in-one កុំព្យូទ័រដ៏ធំ ទៅ Laptop នឹងទៅ Tablet តូចទំហំ ៨ អ៊ីញ។ ប្រសិនបើអ្នកចង់ប្រើ MacOS វាដំណើរការបានតែផលិតផលរបស់ Apple ប៉ុណ្ណោះដែលមាន Laptops, Desktops និង All-in-one កុំព្យូទ័រ។
១១. អាចប្រើប្រាស់ Keyboard shortcuts បានប្រសិនបើអ្នកចង់ផ្លាស់ប្ដូរ
Windows 10 អ្នកអាចចុចលើ Windows key និង Print screen key ដើម្បីចាប់យក Screenshot ប៉ុន្តែអ្នកត្រូវការប្រើប្រាស់កម្មវិធីដទៃទៀតដូចជា Paint ដើម្បីធ្វើការតម្រឹមរូបភាព។ សម្រាប់ Mac អ្នកគ្រាន់តែចុចឲ្យជាប់ Command + Shift + 4 key ដើម្បីចាប់យក Screenshot ដែលអាចឲ្យអ្នកតម្រឹមអ្វីក៏ដោយដែលអ្នកចង់បានលើអេក្រង់។
១២. Mac និង iPhone ជាក្រុមជាមួយគ្នា
Iphone និង Mac ជាផលិតផលរបស់ក្រុមហ៊ុន Apple ដែលមានដំណើរការជាមួយគ្នាបានយ៉ាងល្អ។ ប្រសិនបើអ្នកមាន iPhone សាររបស់អ្នក Sync លើ Mac ជាមួយនឹងកម្មវិធី Messages ដែលមានស្រាប់។ អ្នកក៏អាចឆ្លើយតបសារពី Mac ផងដែរ។ មុខងារមួយទៀត Airdrop លើ iPhone ឬ Mac ដែលអាចឲ្យអ្នកចែករំលែករូបភាព ឬឯកសារពីទូរសព្ទ ទៅ Desktop បានយ៉ាងរហ័ស ហើយ Handoff អាចឲ្យអ្នកបើកនូវ Link ពីទូរសព្ទលើ Desktop Browser បាន។ Windows 10 មិនមានលក្ខណៈល្អបែបនឹងនោះទេ ប៉ុន្តែប្រសិនបើអ្នកដំឡើងកម្មវិធី Microsoft Cortana លើទូរសព្ទ Android អ្នកអាចប្រើប្រាស់ Windows 10 PC ឬ Tablet ដើម្បីបញ្ជូនសារពីលេខទូរសព្ទបាន។
១៣. Macs អាចដំណើរការ Windows បាន
Macs មានសមត្ថភាពដំណើរការ Windows ទាំងប្រើប្រាស់ Virtual machine ឬដោយផ្ទាល់លើប្រព័ន្ធតែម្ដង។ គ្រប់ម៉ូដែល Mac មានកម្មវិធីស្រាប់ឈ្មោះ Boot Camp ដែលអាចឲ្យអ្នកដំឡើង Windows លើម៉ាស៊ីនបាន។ ប្រសិនបើអ្នកចង់ អ្នកអាចបែងចែក Space លើ Hard drive រវាង Windows និង MacOS ដូច្នេះអ្នកមានប្រព័ន្ធប្រតិបត្តិការ (OS) ពីរលើកុំព្យូទ័រតែមួយ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖