សេដ្ឋី​​វ័យ​ ​១៨​ ​ឆ្នាំ​ ​ប្រកាស​ថា​ ​Bitcoin​ ​នឹង​ឡើង​ដល់​ ​១​ ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​កាក់

  • 2017-08-21 03:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Erik Finman​ ​ជា​សេដ្ឋី​វ័យ​ក្មេង​មាន​អាយុ​ទើប​ ​១៨​ ​ឆ្នាំ​ ​ដែល​កំពុង​ក្ដោបក្ដាប់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ប្រមាណ​ ​៤០៣​ ​Bitcoins​ ​ដែល​មាន​តម្លៃ​ប្រមាណ​ ​១,៧​ ​លាន​ដុល្លារ​ នោះ​ ​បាន​ប្រកាស​ថា​ ​Bitcoin​ ​នឹង​ឡើង​ថ្លៃ​ដល់​ ​១​ ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​កាក់

Erik Finman

សេដ្ឋី​វ័យ​ក្មេង​ខាង​លើ​នេះ​នៅ​បន្ត​ថា​ ​**"បច្ចុប្បន្ន​ការ​វិនិយោគ​លើ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត"** ។ Finman​ ​បន្ថែម​ទៀត​ថា​ ​ក្រៅ​ពី​ ​Bitcoin​ ​រូបិយប័ណ្ណ​អេឡិចត្រូនិក​មួយ​ប្រភេទ​ទៀត​ដែល​មាន​ឈ្មោះ​ថា​ ​**Ethereum**​ ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ទ្រព្យ​សកម្ម​គួរសម​ណាស់​ដែរ។

គិត​ត្រឹម​សប្ដាហ៍​ទី​៣​ ​ក្នុង​ខែ​សីហា​ ​២០១៧​ ​អត្រា​នៃ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Bitcoin​ ​មាន​ការ​ឡើង​ចុះ​ក្នុង​តម្លៃ​ប្រមាណ​ ​៤ ០៥៩​ ​ដុល្លារ​ ​ដល់​ ​៤ ៣០៥​ ​ដុល្លារ ​ក្នុង​មួយ​ ​Bitcoin​ ​ហើយ​ចំពោះ​អត្រា​នៃ​ ​Ethereum​ ​មាន​ប្រមាណ​ត្រឹម​ ​៣០០​ ​ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រដ្ឋ