Ramos ឲ្យ​អាជ្ញាកណ្ដាល​​មើល​​បាល់​អង់គ្លេស​ផង ​ ក្រោយ​បាន​កាត​ក្រហម​បំបែក​កំណត់ត្រា

  • 2017-08-21 04:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos បាន​និយាយ​ថា គេ​មិន​ពេញចិត្ត​​នឹង​ការ​ទទួល​បាន​កាត​ក្រហម​ ពេល​លេង​ទល់​នឹង​Deportivo La Coruna និង​បាន​ណែនាំ​អាជ្ញាកណ្ដាល​​ La Liga រៀន​មើល​បាល់​នៅ​អង់គ្លេស​ផង។

​​Ramos ត្រូវ​អាជ្ញាកណ្ដាល​​ផ្ដល់​កាត​លឿង​២​ដង​ បណ្ដេញ​ចេញ​ពី​ទីលាន​ក្រោយ​បង្ក​កំហុស​លើ​កីឡាករ  Borja Valle  នៅ​ថ្ងៃ​បើក​រដូវ​កាល ពេល Real Madrid  យក​ឈ្នះ Deportivo ៣-០ ធ្វើ​បាន​ដោយ​កីឡាករ ​Gareth Bale, Casemiro និងToni Kroos ។

ការ​កាត់​សេចក្ដី​បែប​នេះ​របស់​ Jose Luis Gonzalez ខ្សែ​ការពារ​ខាង​លើ​បង្ហាញ​ការ​មិនពេញ​ចិត្ត​ថា៖ "ពេល​ដែល​យើង​ឈ្នះ​ពាន​ច្រើន ដៃ​គូ​ប្រជែង​របស់​ពួក​យើង មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។ ខ្ញុំ​មិន​​ពេញ​ចិត្ត​​សម្រាប់​ការ​បាន​កាត​ក្រហម​នេះ​ឡើយ​ ប៉ុន្តែ​ខ្ញុំ​គោរព​​តាម​ការ​សម្រេច​របស់​អាជ្ញាកណ្ដាល។ ពេល​ខ្លះ​អាជ្ញាកណ្ដាល​​គួរ​មើល​បាល់​នៅ​ប្រទេស​អង់គ្លេស ដើម្បី​ឲ្យ​ពួក​យើង​បាន​លេង​ច្រើន​ជាង​នេះ។​ ខ្ញុំ​ចូលចិត្ត​ប្រព័ន្ធ​កាត់ក្ដី​របស់​ពួក​គេ ព្រោះ​​នៅ​អឺរ៉ុប​អាជ្ញាកណ្ដាល​មាន​ការ​អត់ឱន​​ច្រើន លើកលែង​តែ​អេស្ប៉ាញ​"។

​យប់​មិញ​ជា​ការ​ទទួល​បាន​កាត​ក្រហម​លើក​ទី​១៨ ធ្វើ​ឲ្យ Sergio Ramos ឡើង​ទៅ​ឈរ​កំពូល​ចំណាត់​ថ្នាក់​​អ្នក​បាន​កាត​ក្រហម​ច្រើន​ជាង​គេ​នៅ La Liga​ ជាមួយ​កីឡាករ​២​រូប​ទៀត​រួម​មាន Pablo Alfaro និង Xavi Aguado ដែល​មាន​១៨​កាត​ដូច​គ្នា​៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម