មកដឹងរឿងរ៉ាវភ្ញាក់ផ្អើលទាំង៧ នៃកងកម្លាំងពិសេសអាមេរិក US Navy SEAL

  • 2017-08-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា កងកម្លាំង​ពិសេស US Navy SEAL គឺ​ជា​យោធា​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ខ្លាំង​បំផុត នៅ​លើ​ពិភពលោក។

ពាក្យ «SEAL» តំណាង​ឲ្យ Sea (សមុទ្រ) , Air (អាកាស) និង Land (ដី) ហើយ​ពួក​គេ​តែង​ធ្វើ​បេសកកម្ម​សម្ងាត់​គ្រប់​ពេល តាម​មធ្យោបាយ ទាំង ៣ នេះ។ ទោះ​បី​ជា​ពួក​គេ ភាគ​ច្រើន​ធ្វើ​ការ​សម្ងាត់ ប៉ុន្តែ​មាន​រឿង​រ៉ាវ​ពិត និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ចំនួន ដែល​គេ​បាន​ដឹង​អំពី​កងកម្លាំង​ពិសេស​អាមេរិក​នេះ។

ខាង​ក្រោម​នេះ​គឺ​ជា រឿងរ៉ាវ​ភ្ញាក់ផ្អើល​ទាំង ៧ នៃ​កងកម្លាំង​ពិសេស US Navy SEAL៖

#១ បេសកកម្ម​គឺ​សម្ងាត់ ប៉ុន្តែ​ការ​ហ្វឹកហាត់​មិន​សម្ងាត់​ឡើយ

កងកម្លាំង​ពិសេស Navy SEAL នឹង​មិន​ប្រាប់​អ្នក​ថា ពួកគេ​កំពុង​ធ្វើ​អ្វី ឬ​ធ្វើ​ដំណើរ​ទៅ​ណា​ឡើយ។ ក្នុង​ករណី​មួយ​ចំនួន ពួក​នឹង​មិន​ប្រាប់​អ្នក ពី​កន្លែង​ដែល​ពួកគេ​បាន​ទៅ ឬ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ឡើយ។ អ្វី​គ្រប់​យ៉ាង​គឺ​សម្ងាត់​បំផុត ប៉ុន្តែ​ការ​ហ្វឹកហាត់​របស់​ពួកគេ មិនមែន​ជា​រឿង​សម្ងាត់​ឡើយ។ សាធារណជន​ទូទៅ អាច​ទៅ​កាន់​ឆ្នេរ Imperial Beach ស្ថិត​ក្នុង​ទីក្រុង Coronado នៃ​រដ្ឋ California ដើម្បី​ទស្សនា​ការ​ជ្រើសរើស និង​ហ្វឹកហាត់​របស់​កង​កម្លាំង​ពិសេស Navy SEAL ដោយ​ផ្ទាល់។

#២ កងកម្លាំង​ពិសេស Navy SEAL មិនមែន​ធ្វើ​ការ​តែ​ក្នុង​ទឹក​ឡើយ

ពាក្យ «SEAL» តំណាង​ឲ្យ Sea (សមុទ្រ) , Air (អាកាស) និង Land (ដី) ហើយ​ពួកគេ​តែង​ធ្វើ​បេសកកម្ម​សម្ងាត់​គ្រប់​ពេល តាម​មធ្យោបាយ ទាំង ៣ នេះ។

#៣ កងកម្លាំង​ពិសេស Navy SEAL គិត​បាន​លឿន​បំផុត

ការ​បណ្ដុះបណ្ដាល​ដែល​ពួក​គេ​ឆ្លង​កាត់ គឺ​ភាព​តឹងរ៉ឹង​ទាំង​ខាង​ផ្លូវចិត្ត និង​រាងកាយ ដែល​ជួយ​ឲ្យ​ពួកគេ​គិត​បាន​រហ័ស នៅ​គ្រប់​ស្ថានភាព​ដែល​អាច​កើត​មាន។

#៤ កងកម្លាំង​ពិសេស Navy SEAL មាន​ទាំង​អស់ ៨ ក្រុម

ជាក់ស្ដែង កងកម្លាំង​ពិសេស Navy SEAL មាន​សរុប​ចំនួន ៨ ក្រុម។ ពួកគេ​ត្រូវ​បាន​បែងចែក​ជា ២ ក្រុម​ផ្សេង​គ្នា​ទៀត ដោយ​ក្រុម​ទី​១ ឬ Group One មាន​លេខ​សេស (១, ៣, …) និង ក្រុម​ទី​២ ឬ Group Two មាន​លេខ​គូ (២, ៤, ...)។ ក្រុម​ទាំង​នោះ​មាន​លេខ​ចាប់​ពី ១ ដល់ ១០ ប៉ុន្តែ​គ្មាន​លេខ ៦ និង ៩ ឡើយ។ ផ្ទុយទៅវិញ គ្រប់​គ្នា​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា ក្រុមNavy SEAL Team 6 គឺ​ជា​អ្នក​កម្ចាត់ លោក Osama Bin Laden។ ចុះ​ហេតុ​អ្វី​បាន​ជា​គ្មាន​លេខ ៦? (ចម្លើយ​នៅ​ចំណុច​ខាង​ក្រោម)

#៥ Navy SEAL មិនមែន​ជា​កងកម្លាំង​ពិសេស​តែ​មួយ​គត់​របស់​សហរដ្ឋអាមេរិក​ឡើយ

ដោយសារ​តែ​ពួកគេ តែងតែ​បង្ហាញ​ខ្លួន​នៅ​លើ​ទំព័រ​សារព័ត៌មាន រាល់​ពេល​ដែល​ទទួល​បាន​ជោគជ័យ​លើ​បេសកកម្ម​សម្ងាត់ មាន​មនុស្ស​ជា​ច្រើន​គិត​ថា Navy SEAL គឺ​ជា​កងកម្លាំង​ពិសេស​តែ​មួយ​គត់​របស់​សហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ វា​មិនមែន​ជា​ការ​ពិត​ឡើយ ព្រោះ​សហរដ្ឋអាមេរិក​មាន​កងកម្លាំង​ពិសេស​ជា​ច្រើន​ទៀត ដូចជា កងយោធា មាន Green Berets, Army Rangers និង Night Stalkers។ រីឯ កងទ័ព​អាកាស មាន Delta Force និង ទាហាន​ម៉ារីន មាន MARSOC និង RECON ជាដើម។

#៦ មនុស្ស​ស្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល Navy SEAL ឡើយ

Navy SEAL និង Navy SWCC ត្រូវ​បាន​ច្បាប់​តម្រូវ​មិន​ឲ្យ​មាន​សមាជិក​ស្រី​ឡើយ។

#៧ Navy SEAL Team 6 កើត​ឡើង​ដោយ​ការ​បោកប្រាស់​ប៉ុណ្ណោះ

អតីត​មន្ត្រី​កងទ័ព​ជើងទឹក​អាមេរិក លោក Richard Marcinko គឺ​ជា​អ្នក​បង្កើត​ក្រុម Navy SEAL Team Six ឡើង។ លោក​បាន​ដាក់​លេខ ៦ ឲ្យ​វា ព្រោះ​លោក​ចង់​ឲ្យ​រុស្ស៊ី​គិត​ថា សហរដ្ឋអាមេរិក មាន​ក្រុម Navy SEAL ច្រើន​ជាង​ជាក់ស្ដែង។ ការ​ពិត នៅ​ពេល​នោះ សហរដ្ឋអាមេរិក​មាន​ក្រុម Navy SEAL តែ ៣ ក្រុម​ប៉ុណ្ណោះ៕

ចុច​អាន៖

ប្រភព៖ theclever   ប្រែ​សម្រួល៖ សេង ឡុង