ពិត​ជា​រំភើប! ត្រឹម​៣ថ្ងៃ​ "ហ្លួង​ព្រះ​ស្តេច​កន" លក់ដាច់​ជាង​ភាពយន្ត​ហូលីវូដ​ល្បីៗ​ទៅ​ទៀត​

  • 2017-08-21 10:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាព​យ​ន្ត​ប្រវត្តិសាស្ត្រ​ខ្មែរ រឿង «​ហ្លួង​ព្រះស្តេច​កន​» បាន​ទទួល​ការ​ពេញ​និយ​មវ៉ា​ដាច់​ខ្សែ​ភាព​យ​ន្ត​ហូលីវូដ​ល្បីៗ​ផ្សេង​ទៀត នៅ​ក្នុង​ការ​ចាក់​បញ្ចាំង​ត្រឹមតែ​ត្រឹមតែ​រយៈពេល ៣​ថ្ងៃ តាម​រោង​ភាព​យ​ន្ត នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អ្នក​គ្រប់​គ្រង​តាម​រោង​ភាព​យ​ន្ត​ទំ​នើ​បៗ ក្នុង​រាជធានី​ភ្នំពេញ ដូចជា Major Cineplex និង Legend Cinema​។

អ្នក​គ្រប់​គ្រង​នៅ​រោង​ភាព​យ​ន្ត Major Cineplex, Legend City Mall និង Legend TK បាន​ឲ្យ​ដឹង​ថា សំបុត្រ​គ្រប់​ម៉ោង​ចាក់​បញ្ចាំង​រឿង​ហ្លួង​ព្រះស្តេច​កន ត្រូវ​បាន​លក់ដាច់​ទាំងអស់ ចាប់ពី​ថ្ងៃ​ផ្តើម​បញ្ចាំង ពោល​គឺ​ពី​ថ្ងៃទី ១៨, ១៩ និង​ថ្ងៃ​ទី ២០​ខែ​សីហា​។ ហើយ​អ្នក​ដែល​មក​ទស្សនា​ខ្សែ​ភាព​យ​ន្ត​ខ្នាត​ធំ​នេះ មាន​គ្រប់​វ័យ ទាំង​ចាស់ ទាំង​ក្មេង​។

អ្នកទស្សនា​ជាច្រើន បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា ពួកគេ​បាន​ទ​ន្ទឹ​ង​រង់ចាំ​ទស្សនា​រឿង​នេះ ជា​យូរ​មក​ហើយ ដូច្នេះ​ពួកគេ​ត្រូវតែ​មក​ទស្សនា ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ពី​សាច់រឿង​ទាំងមូល ក៏ដូចជា​ឈុត​ឆាក​នៃ​ការ​សម្តែង​ផ្សេងៗ​។ ហើយ​ក្រោយពី​បាន​ទស្សនា ពួកគេ យល់​ឃើញ​ថា «​ហ្លួង​ព្រះ​ស្តេច​កន​» ជា​ខ្សែ​ភាព​យ​ន្ត​បែប​ប្រវត្តិសាស្ត្រ​មួយ ដែល​មាន​ភាព​ទាក់ទាញ ព្រោះ​មាន​ការ​បង្ហាញ​ពី​ការ​ធ្វើ​សឹកសង្គ្រាម ស្នេហា ការ​តស៊ូ វណ្ណៈ និង ភាព​រីកចម្រើន​នា​ស​ម័​យ ហ្លួង​ព្រះស្ដេច​កន​។​

"​ហ្លួង​ព្រះស្តេច​កន" កំពុង​តែ​ដាក់​បញ្ចាំង នៅ​គ្រប់​រោង​ភាព​យ​ន្ត​ទំនើបៗ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដូចជា រោង​ភាព​យ​ន្ត Major Cineplex, Legend City Mall, Legend TK, Prime Cineplex, Platinum Cineplex និង​បារាយណ៍​អណ្តែត ក្នុង​ខេត្តសៀមរាប​។ សូម​ចូល​ទៅ​តាមដាន​ព័ត៌មាន នៅតាម​រោង​ភាព​យ​ន្ត​នីមួយៗ ដើម្បី​មើល​ពី​ម៉ោង​ចាក់​បញ្ចាំង​រឿង «​ហ្លួង​ព្រះស្តេច​កន​»៕​

​ពី​ម៉ោង​បញ្ចាំង​៖ ​Major Cineplex: www.majorcineplex.com.kh​ ​Legend Cinema: www.legend.com.kh​ ​Prime Cineplex: www.platinumcineplex.com.kh​ ​Baray Andeth Siem Reap: www.barayandetcinema.com​ ​ ​សូម​ទស្សនា​វីដេអូ​ខ្លី​៖​

​សូម​ទស្សនា​ចំណាប់អារម្មណ៍​របស់​អ្នកទស្សនា​៖​

ដោយ៖ ថា ម៉ាលីដា