ប្រើ​ឡាន​ ​ម៉ូតូ​រាល់​​ថ្ងៃ​ ​​ដឹង​​ម៉ាស៊ីនដំណើរការ​ដូចម្តេច​ ហើយ​ខុស​គ្នា​យ៉ាង​ណា​ខ្លះ?

  • 2017-08-22 03:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​ចំនួន​យានយន្ត​រាប់​ពាន់​លាន​គ្រឿង​បាន​ចរាចរណ៍​ពាសពេញ​ពិភពលោក​ ​ខណៈ​មាន​ក្រុមហ៊ុន​ផលិត​ជា​ច្រើន​តែង​ប្រជែង​គ្នា​យក​ដំណែង​ក្នុង​ទីផ្សារ​រាង​ៗ​ខ្លួន។ យ៉ាង​ណា​មិញ​ ​ទោះ​ជា​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ចេញ​លក់​រថយន្ត​ ​ម៉ូតូ​ម៉ូដែល​ផ្សេង​គ្នា​ ​ប៉ុន្តែ​ម៉ាស៊ីន​នៃ​ផលិតផល​ទាំង​នោះ​ស្ថិត​ក្រោម​គោលការណ៍​ផលិត​ដូច​គ្នា​ ​ដែល​មាន​បែង​ចែក​ដូច​ខាង​ក្រោម​ ​៖

ការ​រចនា

  • Reciprocating engine​ ​ជា​ប្រភេទ​ប្រើ​សម្ពាធ​ចំហេះ​ឥន្ធនៈ​ទៅ​រុញ​ច្រាន​ដង​ប៊ីស្តុង​ឲ្យ​មាន​ចលនា​ដើម្បី​ដំណើរការ​ម៉ាស៊ីន។

  • Rotary engine​ ​ជា​ប្រភេទ​ប្រើ​សម្ពាធ​ចំហេះ​ឥន្ធនៈ​ទៅ​រុញ​ច្រាន​ដង​រង្វិល​ ​Rotor​ ​ឲ្យ​មាន​ចលនា​ដើម្បី​ដំណើរការ​ម៉ាស៊ីន។

ប្រភេទ​ឥន្ធនៈ

ម៉ាស៊ីន​សាំង​ ​ដំណើរការ​ដោយ​សម្ពាធ​ចំហេះ​ឥន្ធនៈ ម៉ាស៊ីន​ម៉ាស៊ូត​ ​ដំណើរការ​ដោយ​ផ្កា​ភ្លើង​ចំហេះ​ឥន្ធនៈ

ប្រភេទ​វដ្ដ (Stroke)

ត្រង់​ចំណុច​នេះ​ ​គេ​សំដៅ​លើ​ដំណើរការ​រង្វិល​មួយ​ជុំ​នៃ​ប៊ីស្តុង​ក្នុង​ស៊ីឡាំង​នី​មួយៗ​ ​ហើយ​បច្ចុប្បន្ន​វដ្ដ​នៃ​ម៉ាស៊ីន​មាន​ ​

  • ២​ ​វដ្ដ​ ​
  • ៤​ ​វដ្ដ​ ​
  • ៦​ ​វដ្ដ​ ​

ចំនួន​ស៊ីឡាំង

សម្រាប់​បញ្ជាក់​ពី​ទំហំ​ម៉ាស៊ីន​ ​ដែល​ស៊ីឡាំង​មួយ​ ​ឬ​គេ​និយម​ហៅ​ថា​ម៉ាស៊ីន​មួយ​ ​គឺ​សម្រាប់​ម៉ូតូ​ ​ហើយ​លើស​ពី​មួយ​សម្រាប់​ម៉ូតូ​ធំ​កម្លាំង​ ​២៥០​ ​cc​ ​ឡើង​ ​និង​រថយន្ត។

ទម្រង់​នៃ​ការ​រៀប​ស៊ីឡាំង

  • In line engine​ ​ជា​ម៉ាស៊ីន​ដែល​មាន​ស៊ីឡាំង​ដំ​រៀប​គ្នា​មួយ​ជួរ។

  • V-type engine​ ​ជា​ម៉ាស៊ីន​ដែល​មាន​ស៊ីឡាំង​ដំ​រៀប​គ្នា​រាង​ជា​អក្សរ​ ​V។

  • Opposed cylinder engine​ ​ជា​ម៉ាស៊ីន​ដែល​មាន​ស៊ីឡាំង​ដំ​រៀប​គ្នា​ ​ហើយ​មាន​មូលដ្ឋាន​ស្នូល​រួម។

  • W-type engine​ ​ជា​ម៉ាស៊ីន​ដែល​មាន​ស៊ីឡាំង​ដំ​រៀប​គ្នា​រាង​ជា​អក្សរ​ ​W។
  • Opposite piston engine​ ​ជា​ម៉ាស៊ីន​ដែល​មាន​ប៊ីស្តុង​ដំ​រៀប​គ្នា​ ​ហើយ​មាន​មូលដ្ឋាន​ស្នូល​រួម។
  • Radial engine​ ​ជា​ម៉ាស៊ីន​ដែល​មាន​ប៊ីស្តុង​ដំ​រៀប​គ្នា​រាង​ជា​រង្វង់​ ​និង​មាន​មូលដ្ឋាន​ស្នូល​រួម​ ​ហើយ​ម៉ាស៊ីន​ប្រភេទ​នេះ​ប្រើ​សម្រាប់​យន្តហោះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Mechanicalbooster   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី